បាល់ទាត់៖ សារព័ត៌មានកីឡាបារាំង L’Equipe បានចុះផ្សាយថា ក្លិបបារាំង Paris Saint Germain នឹងប្រកាសពីការបន្តកិច្ចសន្យា ជាមួយនឹងកីឡាករប្រេស៊ីល Neymar ដល់ឆ្នាំ២០២៧ នៅមុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ខាងមុខនេះ។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះជាមួយក្រុមម្ចាស់ជើងឯកបារាំង នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ តែអតីតខ្សែប្រយុទ្ធ Barcelona រូបនេះធ្លាប់បង្ហើយហើយថា ចង់នៅជាមួយ PSG រយៈពេលវែងទៅមុខទៀត។ Neymar បានចុះកិច្ចសន្យាជាមួយ PSG ចាប់តាំងពីរដូវក្តៅឆ្នាំ២០១៧ នៅពេលមកដល់ក្នុងតម្លៃកំណត់ត្រាពិភពលោក ១៩៨លានផោន។ Neymar បានរងរបួសមួយចំនួន ដែលបានកាត់បន្ថយពេលវេលាលេងរបស់គេ។ Neymar បានក្លាយជាសមាជិកសំខាន់របស់ PSG ក្នុងការឈានឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលមុន និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលនេះ ដោយនឹងត្រូវជួប Manchester City នៅចុងខែមេសានេះ៕
អត្ថបទ៖នាង សុភាវុធ