លោក Zelenskiy​ និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយ​រុញច្រាន ​១០០​លើក​នៅ​តំបន់ Donetsk

2022/11/19 06:40:23 pm        534

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​វាយ​រុញច្រាន​ការវាយលុក​របស់​រុស្ស៊ី​ប្រហែល ១០០​លើក​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត ដោយ​ពុំ​មានការ​ថមថយ​ក្នុងការ​ប្រយុទ្ធ​នោះទេ​។

លោក Zelenskiy និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​របស់លោក​ថា ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​កំពុង​បន្ត​នៅក្នុង​តំបន់ Donetsk ដោយ​ពុំ​មានការ​ថមថយ​ឡើយ​។ ក្នុង​រយៈពេល ២៤​ម៉ោងការវាយប្រហារ​របស់​រុស្ស៊ី​ប្រមាណ ១០០​លើក​ត្រូវ​បាន​វាយ​រុញច្រាន​នៅក្នុង​តំបន់ Donetsk។ រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បាន​ដក​កងទ័ព​របស់​ខ្លួន​ថយ​ចេញពី​តំបន់​នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ Dnipro ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ទីក្រុង Kherson ជា​រដ្ឋធានី​ក្នុង​តំបន់​តែមួយគត់​ដែល​ខ្លួន​បាន​ដណ្តើម​យក​ចាប់តាំងពី​ការ​វាយលុក​កាលពី​ខែកុម្ភៈ​។​

​លោក Zelenskiy និយាយថា ចំណុច​ផ្តល់​ជំនួយ​ត្រូវ​បាន​បើក​នៅ​ថ្ងៃនេះ​នៅ​ទីក្រុង Kherson ហើយ ខណៈ​អគ្គិសនី​កំពុង​ត្រូវ​បាន​ស្ដារឡើងវិញ​នៅក្នុង​ទីក្រុង ប្រជាជន​អាច​សាក​ថ្ម​ទូរស័ព្ទ ទទួល​បាន​កម្តៅ ផឹក​តែ និង​ទទួល​បាន​ការ​គាំទ្រ​ផ្សេងៗ​ទៀត​នៅ​ទីនោះ​។ ទំនាក់ទំនង​អាច​ធ្វើ​ទៅ​​បាន​នៅ​ទីក្រុង​នេះ​។ ​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា រុស្ស៊ី​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ទីក្រុង​មុន​ពេល​ដកថយ​។ លោក Zelenskiy និយាយ​ថា ​លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ទួរគី​លោក ​Tayyip Erdogan អំពី​ការ​បន្ត​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ ដែល​សម្របសម្រួល​ដោយ​​អង្គការ​សហប្រជាជាតិ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        27
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        60
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm