ប្រធានាធិបតី​ចិន​អំពាវនាវ​ឲ្យ​កសាង​សមុទ្រ​ចិន​ខាងត្បូង​ក្លាយ​ជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​

2022/11/19 07:04:16 pm        744

​ចិន៖ ប្រធានាធិបតី​ចិនលោក Xi Jinping កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប្រ៊ុយណេ និង​សមាជិក​ដទៃទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ធ្វើការ​រួមគ្នា​ដើម្បី​កសាង​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ក្លាយជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​។

លោក Xi Jingping បាន​ថ្លែង​ដូច្នេះ​នៅពេល​ជំនួប​ជាមួយ​មហាក្សត្រ Sultan Hassanal Bolkiah របស់​ប្រទេស​ប៊្រុយណេ នៅក្រៅ​កិច្ចប្រជុំ​មេដឹកនាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៩ (APEC) ក្នុងប្រទេស​ថៃ​។​ ស្តីពី​ទំនាក់ទំនង​ប្រទេស​ចិន​-​ប្រ៊ុយណេ លោក Xi បាន​និយាយថា ប្រទេស​ទាំងពីរ​គឺជា​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ​រវាង​គ្នា​ទៅវិញទៅមក​នៅ​ទូទាំង​សមុទ្រ ជា​មិត្ត​ដ៏​គួរឱ្យ​ទុកចិត្ត និង​ជា​ដៃគូ​នៃ​ការអភិវឌ្ឍន៍​រួម ដែល​បាន​ធ្វើជា​គំរូ​ក្នុង​កិច្ចសហប្រតិបត្តិការ​ដោយ​សុខដុមរមនា និង​ផលប្រយោជន៍​ទៅវិញទៅមក​។

​ដោយ​លើកឡើងថា នៅ​ឆ្នាំក្រោយ​គឺជា​ខួប​លើក​ទី​៥ នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ រវាង​ប្រទេស​ទាំងពីរ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ ធ្វើការ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន ដល់​ប្រជាជន​ប្រទេស​ទាំងពីរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm