ប្រជាពលរដ្ឋជាច្រើនកំពុងទទួលផលប្រយោជន៍ សម្រាប់ការធ្វើដំណើរ និងការរស់នៅប្រកបដោយផាសុភាព

2022/11/19 08:52:33 pm        484

ភ្នំពេញ៖ សមិទ្ធផលដ៏ធំធេង នៅស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ គឺសំដៅ​លើក​កម្ពស់សោភ័ណ្ឌភាព, ផាសុខភាព ​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋជាច្រើនដទៃទៀត ​ដែលប្រើប្រាស់ប្រាស់ ​និងការទទួលផលប្រយោជន៍​ពី​សមិទ្ធផល​ទាំងអស់នោះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល លើកឡើងក្នុងពិធីសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការផ្លូវបេតុង​ និងបើកការដ្ឋានសាងសង់ស្ពានព្រែកកុងវាន់ និងស្ថាបនាកំណត់​ផ្លូវជាតិ ៧០បេ ក្រាលកៅស៊ូ DBST និងដាក់លូ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ​២០២២ នេះថា រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាអាចគ្រប់គ្រង​ស្ថានការណ៍​នៃជំងឺកូវីដ-១៩ ​និងផលប៉ះពាល់នៃវិបត្តិនៃជំងឺដ៏កាច-សាហាវនេះ មកលើសង្គម-សេដ្ឋកិច្ច​បានយ៉ាងល្អប្រសើរ ​និងប្រកបដោយប្រសិទ្ធភាពខ្ពស់ បើធៀបនឹងបណ្តាប្រទេសនៅក្នុង​តំបន់​ ក៏ដូចជានៅលើសកលលោកទាំងមូល ។

ទាក់ទងបញ្ហានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ស្នើឱ្យរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាព​គ្រប់​លំដាប់ថ្នាក់, រដ្ឋបាលស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ, បន្តយកចិត្តទុកដាក់លើ​ការងារសំខាន់ៗមួយចំនួនដូចជា៖ ​បន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្ត​សហការគ្នារៀបចំវេទិកាសាធារណៈនៅតាមឃុំនីមួយៗ។

រដ្ឋបាលស្រុក​ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ, សំណូមពរ ​និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, ​ជាពិសេសសំណើ, សំណូមពរ ​និងបញ្ហាប្រឈម ។ បន្តយុទ្ធនាការបង្រ្កាបលែ្បងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅ​គ្រប់ទីកន្លែងទូទាំងខេត្ត ។

គណៈអភិបាលខេត្ត និងស្រុក ​ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្ម​គ្រឿងញៀន, ​ការជួញដូរ ​និងរត់ពន្ធមនុស្សជាដើម និងបន្តជំរុញបំផុសប្រជាជនឱ្យចូលរួមសកម្មក្នុង​ការ​អនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។

ក្រៅពីគោលការណ៍ខាងលើ, ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជំរុញ និងលើកកម្ពស់ការផ្តល់​សេវា​សាធារណៈនានា​ជូនប្រជាពលរដ្ឋ ​ប្រកបដោយប្រសិទ្ធភាព, ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋ ។ បន្តយកចិត្តទុកដាក់សម្អាតបរិស្ថាន និងដាំដើមឈើនៅតាមទីសាធារណៈ, សាលារៀន និងវត្តអារាម ព្រមទាំងបំផុសប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើ លើដីទំនេរ​ក្នុង​បរវេណផ្ទះ​ ក្នុងគោលបំណងបង្កើនគម្រងបៃតង​ និងចូលរួមទប់ស្កាត់ការឡើងកំដៅផែនដី ។ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ ត្រូវមានភាពម៉ឺងម៉ាត់ចំពោះរថយន្តដឹកដីគ្រប់ប្រភេទ ដែលបើក​នៅ​លើផ្លូវ ដោយត្រូវចៀសវាងនូវការជ្រុះដីតាមផ្លូវ​ ដែលបណ្តាលឱ្យឆាប់ស្ទះលូ ​និងឆាប់ខូចផ្លូវ និង​ធ្វើឱ្យផ្លូវបេតុងក្លាយជាផ្លូវដីវិញដោយសារដីគ្របពីលើ ។

សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង​ស្ពាននានា​រួមមាន៖​ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេប្រវែងជាង ៦​ ពាន់ម៉ែត្រ កម្រាស់ ០.១៨ ម៉ែត្រ, ដាក់លូអមសងខាងផ្លូវជាង ៥ ​ពាន់ម៉ែត្រ, ដាក់រឺហ្គាចំនួន​ ២០០ កន្លែង, និង​ដាក់លូបង្ហូរទឹកចូលទន្លេជាង ១ ពាន់ម៉ែត្រ។ ចំណែកបើកការដ្ឋានស្ថាបនា, ផ្លូវជាតិ ៧០B ក្រាលកៅស៊ូ DBST ប្រវែង ៤ ពាន់ម៉ែត្រ ទទឹង ១ ម៉ែត្រ និងដាក់លូរំដោះទឹកសងខាងផ្លូវប្រវែងជាង ៨ ពាន់ម៉ែត្រ ​និងផ្លូវសំបុកមាន់ប្រវែង ២០ ម៉ឺនម៉ែត្រ ​ដោយកៅស៊ូ DBST ស្ថិតក្នុងឃុំពុកឬស្សី, និងការជួសជុលកែលម្អស្ពានព្រែកកុងវាន់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm