ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់កូនត្រីចំនួន៦៥.០០០ក្បាល ជូនសហគមន៍កសិករសែនជ័យ នៅស្រុកជើងព្រៃ តាមរយៈសមាគមយុវជនក្រុម៨

2022/11/19 09:44:12 pm        672

កំពង់ចាម៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ​ប្រធាន​សមាគម​យុវជន​ក្រុម៨​តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត ​និងលោកជំទាវ ​ពេជ ចន្ទមុន្នី ​បាន​អញ្ជើញ​ជា​ក្នុងកម្មវិធី "លែងកូនត្រីពូជធម្មជាតិ​ ចំនួន ៦៥.០០០ក្បាល" ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្ត​មបណ្ឌិត ហ៊ុន ម៉ាណែត ​និងលោកជំទាវ ​តាមរយៈសមាគមយុវជនក្រុម៨ ដើម្បីលែង​ក្នុង​អាងទឹកអូរតាកេរ្តិ៍ នៃគម្រោង "សហគមន៍កសិករសែនជ័យ" ក្នុងភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កម្មវិធីលែងកូនត្រីនេះ គឺជាផ្នែកមួយនៅក្នុងអនុវិស័យទាំងបីនៃវិស័យកសិកម្ម របស់​សហគមន៍​កសិករ​សែនជ័យ ដែលផ្តោតជា​ចម្បង​ ដូចជា ​វារីវប្បកម្ម ស្រូវ​ និងបន្លែសុវត្ថិភាព។

គម្រោង "សហគមន៍កសិករសែនជ័យ" បង្កើតឡើង​ក្នុងគោលបំណង ជួយជម្រុញវិស័យកសិកម្ម​ក្នុង​ស្រុកជើងព្រៃ ឱ្យកាន់តែមានសក្ដានុពល ​និងកាលានុវត្តភាពនៃការធ្វើ​ពាណិជ្ជូបនីយកម្ម​កសិកម្ម ដើម្បី​ធានាបាននូវសន្តិសុខស្បៀង ​បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារ​ប្រជាពលរដ្ឋ​ឲ្យកាន់​តែប្រសើឡើង។

កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ​ថ្នាក់​ដឹកនាំ​សម្ព័ន្ធ​សហគមន៍​កសិកម្ម ក្រុមហ៊ុន​ត្រូពិកខែម ​ផលិតបន្លែសុវត្ថិភាព ​ធនាគារ​វីង​ ក្រុមការងារយុវជនក្រុម៨ សកម្មជន​យុវជនមូលដ្ឋាន ​និងប្រជាពលរដ្ឋមូលដ្ឋាន ​ក្នុងស្រុកជើងព្រៃ​ ខេត្តកំពង់ចាមផងដែរ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        55
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm