នគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបឃាត់រថយន្តដឹកកោះមាន់ក្លាសេ ១គ្រឿងមានទម្ងន់ជាង ៤តោនគ្មានច្បាប់អនុញ្ញាត

2022/11/20 03:24:31 am        779

កំពង់ឆ្នាំង÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៥ និង៤០នាទី​ព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមនគរបាលការិយាល័យបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការស្ទាក់ចាប់ឃាត់រថយន្តម៉ាកសាំយ៉ុង ១គ្រឿង ដឹកផលិតផលអំពីសត្វ គឺកញ្ចប់កោះមាន់ក្លាសេគ្មានច្បាប់អនុញ្ញាតចេញពីប្រទេសថៃ ច្រកព្រំដែនឡែម ឆ្ពោះទៅក្រុងភ្នំពេញ និងត្រូវសមត្ថកិច្ចឃាត់ជាប់នៅចំណុចស្ពានឃុំជ្រៃ បាក់ស្រុករលាប្អៀរ បញ្ជូនឲ្យមន្ត្រីជំនាញចាត់ ការតាមផ្លូវច្បាប់។

ការិយាល័យនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីលោកស្នងការបានទទួលព័ត៌មានពីប្រជាពលរដ្ឋស្មោះត្រង់បានរាយការណ៍ពីករណីខាងលើនេះ លោកបានដឹកនាំកម្លាំងចេញប្រតិបត្តិការ ១៥ថ្ងៃរួចមកហើយ ដើម្បីឃ្លាំមើលបទល្មើសខាងលើនេះ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបានដឹកនាំមន្ត្រីនគរបាលក្នុងអង្គភាពចំនួន ៧នាក់ រថយន្ត ២គ្រឿងចេញប្រតិបត្តិការតាមដងផ្លូវជាតិលេខ៥ នៅវេលាម៉ោង៥ និង៤០នាទីព្រលប់ ក្រុមសមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M- 3047 (ជាស្លាកលេខក្លែងក្លាយ) ដឹកកោះមាន់ក្លាសេច្រកស្បោង និងច្រកក្នុងកេះក្រដាសឆ្ពោះទៅលក់នៅទីក្រុងភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីខាងលើនេះបានឃាត់អ្នកបើកបររថយន្តម្នាក់ឈ្មោះ ធឹម លាប អាយុ៣០ឆ្នាំ ភេទប្រុស និងព្រូរថយន្តម្នាក់ឈ្មោះ ឌុំ រតនា ភេទ ប្រុស អាយុ២០ឆ្នាំ គេទាំងពីរនាក់រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អ្នកបើកបររថយន្តខាងលើនេះ បានអោយដឹងថា គាត់ជាអ្នកស៊ីឈ្នួលដឹកទំនិញឲ្យក្រុមហ៊ុនទេ ដែលក្នុងមួយជើងគេឲ្យថ្លៃបើកបរ ចំនួន១០ ម៉ឺនរៀល ដោយត្រូវបើកបរចេញពីច្រកព្រំដែនឡែមឆ្ពោះទៅក្រុងភ្នំពេញ។កោះមាន់នេះសរុបមានចំនួនជាង ៣០០កេស និងមានទម្ងន់ជាង៤តោន។

សមត្ថកិច្ចឲ្យដឹងទៀតថា÷ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអោយសមត្ថកិច្ចជំនាញកសាងសំណុំរឿងដឹកជញ្ជូនផលិតផលអំពីសត្វគ្មានច្បាប់អនុញ្ញាតនេះ និងអ្នកបើកបរព្រមទាំងព្រូលរថយន្ត ជូនទៅជំនាញការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកានេះ តែម្ដងដើម្ចាត់វិធានការតាមផ្លូវច្បាប់៕ អត្ថបទ: ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        67
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm