ក្រសួង​ពាណិជ្ជកម្ម​ចាប់ផ្ដើម​ដឹក​អង្ករ​ និង​មី​ដើរ​លក់​ក្នុង​តម្លៃ​ថោក​ជាង​ទីផ្សារ​

2021/04/27 09:59:58 am        1.4 K

ភ្នំពេញ៖ ជា​ការ​សម្រួល​ដល់​ការរស់នៅ ​ផ្ដោត​សំខាន់​លើ​ការ​ផ្គត់ផ្គង់​ស្បៀង និង​បញ្ចៀស​ការ​ដំឡើង​ថ្លៃ​របស់​ជន​ឱកាស​និយម សម្រាប់​កំឡុង​ពេល​បិទ​ខ្ទប់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានសម្រេច​ដឹក​ស្បៀងដែល​មាន​អង្ករ និង​មី​ដើរ​លក់​ជូន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ក្នុង​តម្លៃ​មួយ​ថោក​ជាង​ទីផ្សារ​។​

នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ដឹកជញ្ជូន​ស្បៀងរួមមាន​អង្ករ និង​មី​ដើរ​លក់​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។ ការ​ចល័ត​លក់​ស្បៀង​របស់​ក្រសួងពាណិជ្ជកម្ម​នា​ពេល​នេះ គឺ​ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង​ជូន​ដល់​ប្រជា​ពលរដ្ឋ ​ក្នុង​ទីតាំង​បិទ​ខ្ទប់​ទាំងពីរ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ និង​បញ្ចៀស​ការ​ដំឡើង​ថ្លៃ​មុខទំនិញ​ របស់​ជន​ឱកាស​និយម​ក្នុង​កំឡុង​ពេល​នេះ​។​ ​​សម្រាប់​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ ការ​ដឹក​ស្បៀង​លក់​ចល័ត​នេះ​ធ្វើឡើង​នៅ​ទីតាំង​ចំនួន ៣ គឺ​ស្ថិតនៅ​គីឡូម៉ែត្រ​លេខ ៦ ផ្សារ​ទួល​សង្កែ និង​ទីផ្សារ​ត្រពាំង​ថ្លឹងតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​។ រីឯ​តម្លៃ​ស្បៀង​ដែល​ដឹក​ចល័ត​លក់​ក្នុង​កំឡុង​ពេល​នេះ គឺ​កំណត់​យ៉ាង​ច្បាស់​លាស់​ដោយ​អង្ករ​ផ្កា​ម្លិះ ១៧៥.០០០៛/​បាវ, អង្ករ​ផ្កា​ខ្ញី ១២០.០០០៛/​បាវ អង្ករ​នាង​ខុន ១១០.០០០៛/​បាវ, អង្ករ​នាងមិញ​ ១០០.០០០៛/​បាវ និង​មី​ជាតិ ១​កេស ២៤​កញ្ជប់ ១៦០០០​រៀល​/កេស​។​ ​​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​ពី​ព័ត៌មាន ហើយ​មក​ទិញ​នា​ព្រឹក​នេះ​បាន​បង្ហាញ​ភាពសប្បាយចិត្ត និង​អរគុណ​ដល់​រដ្ឋាភិបាល​ សម្រាប់​ការ​ជួយ​អន្តរាគមន៍​ភ្លាមៗ​បែបនេះ​ផង​ដែរ​។​

​តម្លៃ​ទាំងនេះគឺ​ធូរ​ថ្លៃ​ជាង​តម្លៃ​នៅ​ទីផ្សារ ព្រោះ​ក្នុង​កំឡុង​ពេល​នេះអាជីវករ​មួយ​ចំនួន​ ដែល​មិនបាន​គិត​ពី​ផលប្រយោជន៍​រួម បាន​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​លើ​មុខទំនិញ​។ យ៉ាងណា​មិញ​ក៏​មាន ហាង​ធំ​ៗ​មួយ​ចំនួន ក៏បាន​ប្រកាស​រក្សា​តម្លៃ​ទំនិញ​ដដែល ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​។ ការ​ដឹក​ស្បៀង​ចល័ត​លក់​នេះនឹង​បន្ត​ រហូតដល់​ស្ថានការណ៍​ត្រលប់​ទៅ​ប្រ​ក្រ​តី​ភាព​វិញ​។ ក្រៅពី​ការ​ដឹក​លក់​ចល័ត ក៏​មាន​ទីតាំង​លក់​អចិន្ត្រៃយ៍​របស់​សមាជិក ​សហព័ន្ធ​ស្រូវ​អង្ករ​ជាច្រើន​បន្ថែម​ទៀត​ផង​ដែរ​។​ ​​ចំពោះ​ការ​ដំឡើង​ថ្លៃ​មុខទំនិញ​តាម​ទីផ្សារ​នេះ សាលា​រាជធានី​ភ្នំពេញ​ក៏​កំពុង​យកចិត្តទុកដាក់ ហើយ​នឹង​ឈាន​ដល់​ការ​ចាត់​វិធានការ ចំពោះ​ជន​ឱកាស​និយម​ទាំងនោះ​ផង​ដែរ​។ ​កំឡុង​ពេល​បិទ​ខ្ទប់​នា​ពេល​នេះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ភាព​ខ្វះ​ខាត ក៏​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ​។ រាជរដ្ឋាភិបាល​កម្ពុជាមិន​ទុកឲ្យ​ប្រជាពលរដ្ឋ ​ណា​ម្នាក់​ដាច់​ស្បៀង​នោះ​ទេ​។​ ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ​របស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បញ្ជាក់​ថា កម្ពុ​ជា​មាន​ស្បៀង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​ការនាំចេញ​។ ក្នុង​នោះ​បញ្ជាក់​ថែម​ថា កម្ពុជា​បាន​បញ្ចប់​ការ​ប្រមូល​ស្រូវវស្សា​រួចរាល់​កាលពី​ខែ​មករា ក្នុង​ទំហំ​ជាង ២,៥​លាន​ហិកតា និង​មាន​ស្រូវប្រាំង​ក្នុង​ទំហំ​ជិត ១លាន​ហិកតាដែល​ប្រមូល​ផល​បាន​ជាង ៩០% ផង​ដែរ​៕ ​អត្ថបទ​៖ គឹម ​ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm