ពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា បើកឲ្យសាធារណជនចូលទស្សនាពីថ្ងៃនេះ

2022/11/21 04:39:24 pm        382

ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី២១ខែវិច្ឆិកានេះ ពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា បានឲ្យសាធារណជនចូលទស្សនា ​ដើម្បីឈ្វេងយល់ពីសកម្មភាពមីន។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកានេះ អញ្ជើញ​ចូលរួម​ជាអធិបតីភាពក្នុងពិធីបើកពិព័រណ៍ខួប៣០ឆ្នាំ ​នៃសកម្មភាពមីននៅកម្ពុជា ​ស្ថិតនៅមុខ​មហោស្រព​កោះពេជ្រ ​ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ ​និងអន្តរជាតិ ព្រមទាំង​សិស្សានុសិស្ស​ប្រមាណ ៣០០នាក់ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីលី ធុជ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រជាជនកម្ពុជា​ត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ កម្ពុជា​ទទួលបាន​សន្តិភាពពេញលេញ ​បានបោសសម្អាតមីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បី​ការពារ​អាយុជីវិតប្រជាជនកម្ពុជា ​និងទប់ស្កាត់គ្រោះថ្នាក់។

លើសពីនេះ ​ឯកឧត្តម បន្តទៀតថា បេសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាល ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ​ប្រតិបត្តិករជាតិ-អន្តរជាតិ ​និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងរយៈពេល៣០ឆ្នាំនេះ ពិតជា​បាន​រួមចំណែក​យ៉ាងធំធេងក្នុងការដោះស្រាយផលបះពាល់ដោយសារមីន និងសណល់ជាតិផ្ទុះ​ពី​សង្គ្រោមនៅកម្ពុជា។ ជារួមផ្ទៃដីជាង២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតនិងប្រែក្លាយ​ជា​ដីសុវត្ថិភាព​សម្រាប់ប្រជាជនប្រើប្រាស់ ​រាប់​បញ្ចូល​ទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងកសិកម្មជាដើម។

ពិព័រណ៍ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ​ចាប់ពីថ្ងៃទី២១ និង២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​អនុញ្ញាត​ឲ្យសាធារណៈជន​ ចូលរួមទស្សនា ដោយសេរីនិងមានដាក់តាំងបង្ហាញពីសមិទ្ធផល​សកម្មភាព​មីន​ក្នុងរយៈពេល៣០ឆ្នាំ មានដូចជា៖ ​ឧបករណ៍ ម៉ាស៊ីន គ្រឿងចក្របោសសម្អាតមីន ការបង្ហាញ​ការដោះមីនដោយដៃ​ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធហិតរកមីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាម ដោយសត្វ សុនខ និងកណ្តុរ។

បន្ថែមលើនេះ ​ក៏មានការបង្ហាញពីកិច្ចសង្គ្រោះជនរងគ្រោះ ការអប់រំកាត់បន្ថយគ្រោះថ្នាក់ ការ​ប្រើប្រាស់​បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន ​និងឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដោះស្រាយ​បញ្ហាមីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm