កាតា​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ World Cup ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ចាញ់​ថ្ងៃ​បើកឆាក

2022/11/21 05:41:23 pm        132

​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​កាតា​បាន​ក្លាយជា​ក្រុមទី១ ដែល​បរាជ័យ​ថ្ងៃ​បើកឆាក​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភព​លោក FIFA World Cup បន្ទាប់ពី​ចាញ់​អេ​ក្វា​ដ័​រ ២-០​។ ​​ខ្សែប្រយុទ្ធ Fenerbahce, Enner Valencia រកបាន​ពីរ​គ្រាប់​ម្នាក់​ឯង​តាំងពី​វគ្គ​ទី១ ឱ្យ​អេ​ក្វា​ដ័​រ​យកឈ្នះ​នៅ​ទឹកដី​កាតា​។

​​Valencia ក៏បាន​ក្លាយជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ ច្រើនជាងគេ​ឱ្យ​ក្រុម​ជម្រើសជាតិ​អេ​ក្វា​ដ័​រ​ផងដែរ​។ ​គ្រូបង្វឹក​ក្រុម​កាតា​លោក Felix Sanchez មិនមាន​អ្វី​ដោះសារ​ឡើយ​ ក្រោយ​ចាញ់​ក្រុម​អេ​ក្វា​ដ័​រ​ថ្ងៃ​បើកឆាក World Cup 2022 ដោយ​លទ្ធផល ២-០ នេះ​ដោយ​ថា ក្រុម​របស់លោក​ធ្វើ​មិនបាន​ល្អ ធ្វើ​មិនបាន​តាម​អ្វីដែល​គ្រោងទុក ហើយ​លោក​មើលឃើញថា កីឡាករ​ក្នុង​ក្រុម​មាន​ភាពភ័យខ្លាច និង​ដាក់ខ្លួន​ឱ្យមាន​សំពាធ​ខ្លាំងពេក​។ ​លោក Sanchez បន្តថា​បរាជ័យ​នេះ ក្រុម​របស់លោក​មានកំ​ហុ​ស​ជាច្រើន​ដែល​ត្រូវ​កែប្រែ​សម្រាប់​ប្រកួត​បន្ទាប់​។

​កាតា​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​ទ្វីបអាហ្វ្រិក​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នឹង​ជាការ​ប្រកួត​កាន់តែ​លំបាក​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ ​ក្រៅពី​ជា​ម្ចាស់ផ្ទះ​ដែល​ចាញ់​ប្រកួត​ថ្ងៃ​បើកឆាក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ World Cup កាតា​ក៏​ប្រឈម​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ទី៤ ដែល​ធ្លាក់​ក្នុង​វគ្គ​វិលជុំ​ក្នុង​ពូ​ល​ផងដែរ​បន្ទាប់ពីស្វី​ស​នៅ​ឆ្នាំ១៩៥៤, ស៊ី​លីនៅឆ្នាំ១៩៦២ និងអាហ្វ្រិក​ខាងត្បូង​នៅឆ្នាំ២០១០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm