ប្រធានសមាគមម្រេចកំពត រំពឹងថា ការនាំចេញម្រេចមានកំណើនល្អនៅឆ្នាំក្រោយ

2022/11/21 07:39:32 pm        732

ភ្នំពេញ៖ ប្រធានសមាគមលើកស្ទួយម្រេចកំពត រំពឹងថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញ​ផលិតផល​ម្រេចនឹងងើបឡើងល្អប្រសើរវិញ ​ដោយការរំពឹងទុកនៃការប្រមូលផលម្រេចឆ្នាំក្រោយ នឹងទទួល​បាន​ទិន្នផល​ខ្ពស់ជាងឆ្នាំនេះ ​ព្រមទាំងមានទីផ្សារថ្មីៗបន្ថែមទៀត ជួយគាំទ្រដល់ការនាំចេញ​ម្រេច​កម្ពុជា។

លោក ងួន ឡាយ ប្រធានសមាគមលើកស្ទួយម្រេចកំពត លើកឡើងនៅថ្ងៃទី ​២១ ខែ វិច្ឆិកា​នេះថា នៅក្នុងឆ្នាំនេះ ​ការប្រមូលផលម្រេចរបស់កសិករទទួលបានទិន្នផលទាបជាងឆ្នាំ ​២០២១ ចំណែក​ទីផ្សារ​នាំចេញក៏ជួបបញ្ហាខ្លះៗផងដែរ​ ដោយសារការកើនឡើងនៃប្រាក់ដុល្លារ ខណៈការនាំចេញ​ម្រេច​ភាគច្រើន​គិតជាតម្លៃអឺរ៉ូ ​ហើយបច្ចុប្បន្នអត្រាប្តូរប្រាក់អឺរ៉ូនេះកំពុងធ្លាក់ចុះ​ ដែលបញ្ហាទាំងនេះ ធ្វើឲ្យអ្នកបញ្ជាទិញមានការស្ទាក់ស្ទើរ។

ទោះបីឆ្នាំនេះមានការធ្លាក់ចុះ​ តែនៅឆ្នាំ ២០២៣ លោក រំពឹងថា ​ទីផ្សារនាំចេញម្រេចរបស់កម្ពុជា នឹង​អាចងើបល្អប្រសើរឡើងវិញ ​និងស្របពេលកម្ពុជាក៏មានទីផ្សារថ្មីខ្លះៗបន្ថែម ដែលជាការរួមចំណែក​ដល់ការនាំចេញ ​លើទីផ្សារដែលមានស្រាប់ផងដែរ។

ជុំវិញការនាំចេញម្រេច, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បង្ហាញឲ្យដឹងថា​ នៅក្នុងរយៈពេល ១០ ឆ្នាំ២០២២ នេះ ​ការនាំចេញ ម្រេច ​សម្រេចបានមានចំនួនជាង​ ៧,៧ ពាន់តោន ​ថយចុះ ៧២ ភាគរយ ​ក្នុងនោះ​នាំចេញទៅប្រទេសវៀតណាមជាង ៦,៦ ពាន់តោន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm