អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​កំពុង​បាញ់​ផ្លោង​ស្រោច​លើ​ទីតាំង​ព្រំដែន​ដោយ​កាំភ្លើង​ធំ​

2022/11/21 09:46:33 pm        708

អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​បាញ់​ផ្លោង​ស្រោច​លើ​ទីតាំង​របស់​អ៊ុយ​ក្រែ​ន​ដោយ​កាំភ្លើង​ធំ ហើយ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​តែមួយ​បាន​វាយប្រហារ​ជិត ៤០០​លើក​កាលពី​ថ្ងៃអាទិត្យ​។

​រុស្ស៊ី​បាន​ដក​កងកម្លាំង​របស់ខ្លួន​ចេញពី​ទីក្រុង​ Kherson​ ភាគ​ខាង​ត្បូង​ក្នុង​ខែ​នេះ ហើយ​បាន​ផ្លាស់ប្តូរកងទ័ព​មួយ​ចំនួន​ដើម្បី​ដាក់​បន្ថែម​កងទ័ព​នៅ​ទីតាំង​ក្នុង​តំបន់​ Donetsk​ ភាគ​ខាងកើត និង​តំបន់ Luhansk ជា​តំបន់​ឧស្សាហកម្ម​ដែល​គេ​ស្គាល់​ថា​ជា​តំបន់ Donbas។ លោក Zelenskiy និយាយ​ថា ការ​ប្រយុទ្ធ​ដ៏​ខ្លាំង ដូច​កាលពី​លើក​មុន​កំពុង​កើតមាន​នៅ​ក្នុង​តំបន់ Donetsk។ ទោះបីជា​មានការ​វាយ​ប្រហារ​តិច​ជាង​មុន​ ដោយសារ​អាកាសធាតុ​មិន​អំណោយផល​ខ្លាំង​ក៏ដោយ ប៉ុន្តែ​ចំនួន​នៃ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​តែ​មាន​កម្រិត​ខ្ពស់​បំផុត​។​

​លោក​ Zelenskyy និយាយ​ថា នៅ​ក្នុង​តំបន់ Luhansk យើង​កំពុង​រុល​ឆ្ពោះ​ទៅមុខ​បន្តិច​ម្តងៗ ខណៈ​ពេល​កំពុង​ប្រយុទ្ធ​។ មានការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​ជិត ៤០០​លើក​នៅ​តំបន់​ភាគ​ខាងកើត​។ កងទ័ព​នៅ​ភាគ​ខាង​ត្បូង​កំពុង​វាយ​ប្រយុទ្ធ​យ៉ាង​ជឿ​ង​ជាក់ និង​មាន​សក្តានុពល​លើ​ទាហាន​ឈ្លាន​ពាន​។ ទីក្រុង Kyiv បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ទាហាន​រុស្ស៊ី​ប្រមាណ ៦០​នាក់​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​ ដោយ​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ភាគខាងត្បូង ជា​លើក​ទី​២ ​ក្នុង​រយៈពេល ៤​ថ្ងៃ​ដែល​អ៊ុយ​ក្រែ​ន​បាន​អះអាងថា ​បាន​វាយប្រហារ​បណ្តាលឱ្យ​កងកម្លាំង​រុស្ស៊ី​ស្លាប់ និង​របួស​ច្រើន​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm