កម្ពុជាបើកវគ្គហ្វឹកហ្វឺនគ្រូបង្គោលថ្នាក់តំបន់UN និងអាស៊ាន ស្តីពីការបោសម្អាតមីន

2022/11/21 11:13:56 pm        756

ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រសួងការពារជាតិ បានរៀបចំបើកវគ្គហ្វឹកហ្វឺន​គ្រូបង្គោលថ្នាក់អាស៊ាន ​និងថ្នាក់តំបន់ស្តីពីការបោសសម្អាតមីន រយៈពេល១៩ថ្ងៃ ដែលមាន​សិក្ខាកាម​យោធាចូលរួម ១០ប្រទេស។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា វគ្គហ្វឹកហ្វឺននេះ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្តរបស់កម្ពុជា បន្តចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិUN ស្មើភាពគ្នា​ក្រោមឆ័ត្រUN ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន ​និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ​រក្សាសន្តិភាព ​បានថ្លែងថា ​នេះជាលើកទី៥ ​ដែលកម្ពុជា​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាលបារាំង និង​អូស្ត្រាលី រៀបចំវគ្គហ្វឹកហ្វឺនគ្រូបង្គោលថ្នាក់អាស៊ាន ​និង​ថ្នាក់​តំបន់របស់UN ស្តីពីបច្ចេកទេស​បោសម្អាត​មីន និងគ្រប់គ្រងចំការមីន​ រយៈពេល១ឆ្នាំម្តង ​ខណៈការរៀបចំលើកដំបូង ​គឺកម្ពុជា បានធ្វើឡើង​នៅឆ្នាំ២០១៧ ​ហើយក្រោយមកកម្ពុជា ​បានអាកខានរៀបចំនួន២ឆ្នាំ​ដោយសារ​ការ​រាតត្បាត​មេរោគកូវីដ១៩។

ឯកឧត្តម​នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ថ្លែងថា ​យ៉ាងណាក៏ដោយកម្ពុជា ​មានមោទនភាព ដែល​មជ្ឈដ្ឋាន​អន្តរជាតិផ្តល់ការគាំទ្រ ​រៀបចំវគ្គ​ហ្វឹកហ្វឺន​ចែក​រំលែកបទពិសោធន៍ និង​ចំណេះដឹង​ស្តីពីការងារមីន ​ជូនបណ្តាប្រទេស​ក្រោមឆ័ត្រUN ដើម្បីពង្រីកការចូលរួមសកម្មភាពមនុស្សធម៌​លើ​អន្តរជាតិ ស្តីពីការងារបោសសំអាតមីននេះ។

ឯកឧត្តម បានថ្លែងដែរ ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ​ នាយទាហានកម្ពុជា​ ចំនួន៨៣០២នាក់ ក្នុងនោះ​នារី ៥៨០នាក់ ​បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការប្រជាជាតិ ប្រកប​ដោយ​ភាពជោគជ័យ ​ហើយបច្ចុប្បន្នកម្ពុជា​ មាននាយទាហានជា ៨០០នាក់ ក្នុងនោះនារី១១៨នាក់ បាន​និងកំពុងបេសកកម្មថែរក្សាសន្តិភាព​នៅតាមបណ្តាប្រទេសចំនួន​ ៤រួមមាន ៖ ប្រទេស​ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី ​និងអាហ្វ្រឹកកណ្តាល ​ ហើយកងកម្លាំងទាំងនោះគឺបានក្លាយ​ជាគ្រួសារ​អង្គការសប្រជាជាតិ ​និងជា​បងប្អូន​លើ​សកល​លោក ​ដែល​បានជួយផ្តល់សេ្ថរភាពមួយផ្នែក​ជូន​ពិភពលោកនេះផងដែរ។

សូមបញ្ជាក់ថា ​សិក្ខាកាមយោធា ១០ប្រទេស​ដែល​បានចូលរួមវគ្គ​ហ្វឹកហ្វឺន​ថ្នាក់​អាស៊ាន និងថ្នាក់​តំបន់រយៈ១៩ថ្ងៃនេះរួមមាន៖ ប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស ឡាវ ម៉ុងហ្គោលី និងកម្ពុជាខ្លួនឯងសរុបជាង៣១រូប៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        91
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm