រញ្ជួយដីនៅកោះជ្វា (ឥណ្ឌូនេស៊ី) សម្លាប់មនុស្ស ១៦២នាក់ និងជាង ៧០០នាក់រងរបួស

2022/11/22 02:30:08 pm        813

ឥណ្ឌូនេស៊ី៖ គ្រោះ​រញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​អង្រួន​កោះ​ជ្វា​ដ៏​សំខាន់ ​របស់​ប្រទេស​ឥណ្ឌូនេស៊ីសម្លាប់​មនុស្ស​ ១៦២​នាក់ និង​ជាង​ ៧០០​នាក់​រងរបួស ខណៈ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ស្វែងរក​អ្នក​នៅ​រស់​រាន​មានជីវិតជាប់​ក្រោម​កម្ទេច​ថ្ម ស្របពេល​មាន​រលក​រញ្ជួយ​ជា​បន្តបន្ទាប់​។​

​ចំណុច​កណ្ដាល​នៃ​ការរញ្ជួយ​ដី​កម្រិត​ ៥.៦​រ៉ិ​ច​ទ័​រ​នៅ​ជិត​ទីប្រជុំជន Cianjur ក្នុង​ខេត្ត​តំបន់​ភ្នំ​ជ្វា​ខាង​លិច ស្ថិតនៅ​ចម្ងាយ ៧៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី Jakarta​។ តំបន់​នេះ​គឺជា​លំនៅឋាន​សម្រាប់​ប្រជាពលរដ្ឋ​ជាង​ ២​លាន ​៥​សែន​នាក់​។ អភិបាលខេត្ត​ជ្វា​ខាងលិច​លោក Ridwan Kamil បាន​និយាយ ខណៈ​លោក​បាន​ប្រកាស​ចំនួន​អ្នក​ស្លាប់​ថ្មីក្នុង​តំបន់​ដាច់ស្រយាល​មួយ​នេះ​ថា ភាគ​ច្រើន​នៃ​អ្នក​ស្លាប់​ជា​សិស្សសាលា​រដ្ឋដែល​ទើប​ចេញពី​សាលារៀននៅពេល​ថ្ងៃ និង​រៀន​បន្ថែម​នៅ​សាលា​អ៊ីស្លាម​មួយ​ចំនួន នៅ​ពេល​សាលារៀន​ទាំងនោះ​ដួលរលំ។

​ចំនួន​អ្នកស្លាប់​ត្រូវគេ​រំពឹងថានឹង​កើនឡើង​ថែមទៀត ប៉ុន្តែ​ពុំមាន​ការប៉ាន់ប្រមាណ​ថ្មី​ភ្លាមៗ​ទេ។ ប្រជា​ពលរដ្ឋ​នៃ​ទីប្រជុំ​ជន Cianjur ភាគច្រើន​រស់នៅ​អគារ​តែមួយ ​ឬអគារ​កម្ពស់​ ២​ជាន់ និង​ផ្ទះ​សម្បែង​តូចៗ​ព័ទ្ធជុំវិញ​តំបន់​ជនបទ​នេះ​។ ​លោក Kamil បាន​និយាយថា មនុស្ស​ជាង​ ១៣.០០០​នាក់ដែល​លំនៅឋាន​របស់ខ្លួន​រង​ការខូចខាត​ធ្ងន់ធ្ងរ ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​នានា​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        60
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        119
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm