រដ្ឋ New York ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បន្ទាប់ពី​ព្រិល​ធ្លាក់​ខ្លាំង

2022/11/22 05:27:28 pm        932

​អាមេរិក៖ អភិបាលរដ្ឋ New York លោកស្រី Kathy Hochul បាន​ប្រកាស​ថា លោក​ប្រធានាធិបតី Joe Biden បាន​អនុម័ត​សំណើ​របស់​លោកស្រី​រួចហើយ សម្រាប់​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​លើ​តំបន់​ចំនួន​ ១១។ ក្រោយ​ព្យុះ​ព្រិល​រដូវរងា​ជា​ប្រវត្តិសាស្ត្រដែល​បាន​ធ្លាក់​កប់​សហគមន៍​នានា​ក្នុង​រដ្ឋ New York កម្រាស់​ជិត​ ៧​ហ្វី​ត​កាលពី​សប្ដាហ៍​មុន​។

​ដោយ​ស្ថិត​ក្រោម​ការប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន ជំនួយ​ដោយ​ផ្ទាល់​ពី​សហព័ន្ធ​គឺ​ត្រូវ​ផ្ដល់​វិធានការ​ការពារ​បន្ទាន់​សម្រាប់​រដ្ឋ​នេះ រួមទាំង​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ ព្រមទាំង​សកម្មភាព​នានា​ដើម្បី​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ដូចជា​ផ្លូវថ្នល់ និង​ស្ពាន ការគ្រប់គ្រង​អាង​ស្តុក​ទឹក និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗជាដើម​។​ ​គ្រឿង​ឧបករណ៍​សម្រាប់​ឆ្លើយតប​បន្ទាន់​របស់​ទីភ្នាក់ងារ​ជួយសង្គ្រោះ​របស់​រដ្ឋ​នេះ ត្រូវ​បន្ត​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​នានាក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សម្អាត និងស្ដារឡើងវិញ​​ក្រោយ​ហេតុការណ៍​ព្យុះ​ព្រិល​ជា​ប្រវត្តិសាស្ត្រ​។

​ព្រិល​ធ្លាក់​កម្រាស់ ​៨០អ៊ិ​ញត្រូវបាន​រាយការណ៍​នៅក្នុង​ឧទ្យាន Orchard Park ក្នុង​តំបន់ Erie ដោយមាន​ព្រិល​ធ្លាក់​កម្រាស់ ​៦​អ៊ិ​ញក្នុង​មួយ​ម៉ោង ខណៈដែល​ផ្នែក​ខ្លះទៀត​នៃ​ទីក្រុង Buffalo និងទីក្រុង Lackawanna នៅតែ​ស្ថិតក្រោមបម្រាម​ធ្វើដំណើរ​នៅឡើយ​។ ​លោកស្រី Hochu បាន​និយាយថា គ្រោះថ្នាក់​រថយន្តបុក​គ្នា​ជិត ​៩០​ករណីត្រូវបាន​រាយការណ៍ មនុស្ស​ជិត ​២៩០នាក់ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ផ្លូវ​នានា និង​មានការ​បំពាន​បម្រាម​ធ្វើដំណើរ​ជាង​ ៣៩០ករណី​ផងដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        65
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        89
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm