ទួរគី​និយាយថា ក្រុម​សកម្មប្រយុទ្ធ ១៨៤​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី

2022/11/22 06:49:14 pm        520

​ទួរគី៖ ក្រសួងការពារជាតិ​ទួរគីបាន​និយាយថា ក្រុម​សកម្មប្រយុទ្ធ​ ១៨៤​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ច័ន្ទ​។ ក្រសួង​និយាយថា ប្រតិបត្តិការ​នេះ​រួមមាន​ការវាយប្រហារ​តាម​អាកាស និង​អាវុធ​បាញ់​នៅលើ​ដី​។

ប្រទេស​ទួរគីនិយាយថា ​ប្រតិបត្តិការ​កាលពី​ចុង​សប្តាហ៍​របស់ខ្លួន​គឺជា​ការ​សងសឹក​ ចំពោះ​ការវាយប្រហារ​ដោយគ្រាប់បែក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​សប្តាហ៍​មុន​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៦នាក់​ស្លាប់ ដែល​អាជ្ញាធរ​បានដាក់​កំហុស​លើ​ក្រុម​សកម្មប្រយុទ្ធ​ឃឺ​ដ​។ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF) ដែល​ដឹកនាំ​ដោយ​គណបក្ស​ពលករ​ឃឺ​ដ​(PKK) និង YPG បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកានៅលើ​ផ្លូវ​ថ្មើរជើង​ដ៏​មមាញឹក​មួយកន្លែង​។​

​ប្រទេស​ទួរគី​និយាយថា កងជីវពល​ឃឺ​ដ​បានសម្លាប់​មនុស្ស​ ២​នាក់​នៅក្នុង​ការវាយប្រហា​រ​ដោយ​កាំភ្លើង​ធំ​ពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ជាការ​បង្កើន​ការសង​សឹក​ឆ្លង​ព្រំដែន ​បន្ទាប់ពី​ប្រតិបត្តិការ​តាម​អាកាស​របស់​ប្រទេស​ទួរគី​កាលពី​ចុង​សប្តាហ៍ និង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ដ៏​ឃោ​ឃៅ​ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាល​ពីមួយ​សប្តាហ៍​កន្លង​ទៅនេះ​។ កងកម្លាំងប្រដាប់អាវុធ​របស់​ទួរគី​បាន​និយាយថា ខ្លួន​កំពុង​ឆ្លើយតប ហើយ​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា យន្តហោះ​របស់​ទួរគី​បានចាប់ផ្តើម​វាយលុក​លើ​គោលដៅ​ជាច្រើន​កន្លែង នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm