ឯកឧត្ដម អ៊ី ឈាន ជំរុញ​កងកម្លាំង​ប្រចាំ​តាម​ព្រំប្រទល់​ខេត្ត​ត្រូវ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​បទ​បញ្ជា​បម្រាម​គោចរ​

2021/04/27 09:59:58 am        216

ប៉ៃ​លិន៖ ឯកឧត្ដម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ជំរុញ​ដល់​កងកម្លាំង​ការ​ពារ​ព្រំ​ប្រទល់​ខេត្ត​ប៉ៃលិន​ ជាប់​ខេត្ត​បាត់ដំបងត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាលពាក់ព័ន្ធ​នឹង​បម្រាម​គោចរ ការ​ធ្វើ​ដំណើរ​ចេញចូល​ខេត្តមិន​ត្រូវ​ឲ្យ​មានការ​ថ្លោះ​ធ្លោយ​​នោះ​ទេ។​

​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​សាកសួរ​សុខទុក្ខ និង​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ ជូន​ដល់​កង​កម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣​ប្រភេទ​ឈរជើង​ប្រចាំការ​នៅ​ព្រំប្រទល់​ខេត្ត​ប៉ៃលិន ជាប់​ខេត្ត​បាត់ដំបងទាំង ​៦​គោលដៅ ឯកឧត្ដម​បាន​នាំ​នូវ​បណ្ដាំ​ផ្ញើ​សាក​សួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ជូន​ដល់​កងកម្លាំង​ទាំង​ ៣​ប្រភេទកំពុង​ឈរជើង​នៅ​តាម​គោលដៅ​នីមួយៗ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​រឹត​បន្តឹង​បន្ថែមតាម​គោលដៅ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ឱ្យ​កម្មករ ពលរដ្ឋ​លួច​ធ្វើដំណើរ​ពី​ភ្នំពេញ ឬ​មកពី​បណ្ដា​ខេត្ត​ប្រឈម​ចូល​ខេត្ត​ប៉ៃលិន​តាម​ម៉ូតូ​នា​ពេល​យប់ ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​ខេត្ត ដើម្បី​ឃាត់​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​ ១៤​ថ្ងៃ​សិន​ទើប​អនុញ្ញាត​ឱ្យ​ជួបជុំ​ក្រុម​គ្រួសារ​។ ​ឯកឧត្ដមក៏​បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ដើម្បី​រក្សា​កុំ​ឱ្យ​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវ​អនុវត្ត​តាម​អនុសាសន៍ ៣​ការពារ ៣​កុំរបស់​ប្រមុខ​រាជរដ្ឋាភិបាល។ លើស​ពី​នេះ ខ្លួនឯង​ផ្ទាល់​ក៏​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផង​ដែរ នូវ​វិធានការ​អនាម័យ។​

​ក្នុង​ឱកាស​នោះ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍ថា ខណៈ​ពេល​ត្រូវ​បាន​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជា​បណ្ដោះអាសន្នរយៈពេល​ ១៤​ថ្ងៃចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃ​ទី​៧ រហូតដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាលនៃ​ជំងឺ​កូ​វីដ​១៩ ទៅដល់​សហគមន៍ ត្រូវ​ឱ្យ​សមត្ថកិច្ច​មានការ​យោគយល់​ដល់​កសិករ ដែល​នៅ​តំបន់​ជាប់​ព្រំដែន​ខេត្ត​បាត់ដំបង-ខេត្ត​ប៉ៃលិនកំពុង​ប្រមូល​ផល​បន្លែ​កសិផល ដូចជា​ផ្លែ​ស្វាយ ផ្លែ​ម្នាស់ជាដើម ត្រូវ​អនុញ្ញាត​ឱ្យ​គាត់​ចេញចូលដោយគ្រាន់តែ​ស្ទង់​កំដៅ បាញ់​ទឹក​អាល់កុល ឬ​ជែ​ល ពាក់​ម៉ាសដល់​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ដើម្បី​ជៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩៕ ​អត្ថបទ៖ បាន សុខ​រិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        203
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm