សម្ដេចតេជោ៖ ៣០ឆ្នាំ ការបោសសម្អាតមីន ជាការងារដ៏សំខាន់មិនអាចខ្វះបាន ដើម្បីឱ្យដីមានសុវត្ថិភាព

2022/11/22 07:33:53 pm        420

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ ការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាការងារ ដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ និងប្រែក្លាយដីចម្ការមីន ឱ្យទៅជាដីមាន សុវត្ថិភាព សម្រាប់ពលរដ្ឋប្រើប្រាស់ ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិ ខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្ដល់ដីសុវត្ថិភាព ផ្ដល់ស្នាមញញឹម” នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានអនុវត្តសកម្មភាពមីនមនុស្សធម៌ ចាប់ពីឆ្នាំ១៩៩២ ដើម្បីឆ្លើយតបបន្ទាន់ នឹង​ការធ្វើមាតុភូមិ និវត្តន៍របស់ជនភៀសខ្លួន ហើយក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព នៅ​ឆ្នាំ១៩៩៧ កម្ពុជា បានចុះហត្ថលេខា និងបានក្លាយជារដ្ឋភាគី នៃអនុសញ្ញា ស្តីពី ការហាមការ​ប្រើប្រាស់ ការរក្សាទុកការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (ឬហៅកាត់ថា អនុសញ្ញាអូតវ៉ា) ក្នុងឆ្នាំ២០០០ ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា នៅឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយ “ឈ្នះ ឈ្នះ” សង្គ្រាមរ៉ាំរ៉ៃរាប់​ទសវត្សរ៍​ ត្រូវបានបញ្ចប់ រចនាសម្ព័ន្ធយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន​ផ្ដួលរំលំ ហើយប្រទេសជាតិ ​ក៏ទទួលបានមកវិញយ៉ាងពេលលេញនូវសុខសន្តិភាព ការឯកភាពជាតិ និងបូរណភាព ទឹកដី ​ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ នៅកម្ពុជា ។

អតីតយុទ្ធជន ដែលបានរងគ្រោះដោយសារគ្រាប់មីន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងកងកម្លាំងបោសសម្អាតមីនទាំងអស់​ ដែលបាននឹងកំពុងបោសសម្អាតមីន និង​គ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេស ដើម្បីឲ្យដីមានសុវត្ថិភាព និងកុំឲ្យពលរដ្ឋមាន​គ្រោះថ្នាក់ ​ដោយសារ​កាកសំណល់ពីសង្គ្រាមនេះបន្តទៀត ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ​កម្ពុជា នៅមានរយៈពេល បីឆ្នាំទៀត​ ដែលត្រូវបន្តការបោសសម្អាតមីន ​ដើម្បីឈានទៅសម្រេចបានគោលដៅចុងក្រោយ គឺ​ការប្រកាសប្រាប់ពិភពលោកថា ក​ម្ពុជា​ នឹងមិនមានមីនប្រឆាំងមនុស្ស ចាប់ពីឆ្នាំ២០២៥ ហើយ​ការ​គំរាមដោយ ​សារសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត ​នឹងត្រូវបានកាត់បន្ថយដល់កំរិតអប្បរមា រីឯការកសាងហេដ្ឋា ​រចនាសម្ព័ន្ធ ​និងការបង្កបង្កើនផល នឹងអាចប្រព្រឹត្តិទៅបាន ដោយ​ពុំមាន​ការភ័យខ្លាចពីការគំរាមកំហែង ​ដោយគ្រាប់ទាំងនោះទៀតទេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm