ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ៖ ​ជំរុញ​ឲ្យ​បញ្ជូន​អាវុធ​បន្ថែម​ឲ្យ​អ៊ុយក្រែន មុន​ការចរចា​សន្តិភាព​

2022/11/22 07:35:14 pm        488

​អ៊ុយក្រែន៖ ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg និយាយថា ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ទំនងជា​នឹង​បញ្ចប់​បាន​តាមរយៈ​ការចរចា ជា​មូល​ហេតុ​ដែល​ទីក្រុង Kiev ចាំបាច់​ត្រូវការ​អាវុធ​បន្ថែម​ទៀត។ ​

​លោក Stoltenberg បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ឯ​សម័យប្រជុំ​ប្រចាំឆ្នាំ​ នៃ​សន្និបាត​សភា​របស់​សម្ព័ន្ធ​យោធា​ណា​តូ​លើក​ទី​៦៨ ក្នុង​ទីក្រុង Madrid កាលពី​ថ្ងៃ​ចន្ទ​ថា យើង​ទាំង​អស់គ្នា​ចង់​ឲ្យ​សង្គ្រាម​នេះ​បញ្ចប់ ដោយ​បន្ថែម​ថា បញ្ហា​នៅ​ត្រង់​ថា តើ​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ប្លុក​យោធា​នេះ​ ត្រូវ​បញ្ចប់​ជម្លោះ​នេះ​ដោយ​របៀប​ណា​។ ប្រមុខ​អង្គការ​ណា​តូ​បាន​លើក​ឡើង​ថា ​យើង​ត្រូវតែ​ដឹង​ថា សង្គ្រាម​នេះ​ទំនង​នឹង​បញ្ចប់​តាម​ដំណាក់កាល​មួយ​ចំនួន​នៅ​តុ​ចរចា​។ ប៉ុន្តែ​យើង​ក៏​ត្រូវតែ​ដឹង​ផង​ដែរ​ថា លទ្ធផល​នៃ​ការចរចា​ទាំងនោះអាស្រ័យ​លើ​កម្លាំង​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​។​ លោក​ថា ដូច្នេះ​ប្រសិនបើ​យើង​ចង់បាន​លទ្ធផល​ដែល​អ៊ុយ​ក្រែ​ន​អាច​ទទួល​យក​បាន ជា​មធ្យោបាយ​ល្អ​បំផុត​នៃ​ការ​សម្រេច​បាន​គឺ​ការ​ផ្ដល់​ការគាំទ្រ​ខាង​យោធា​ដល់​អ៊ុយ​ក្រែ​ន។

​លោក​ថា សមាជិក​ណា​តូ​ទាំងអស់​ត្រូវតែ​ត្រៀម​គាំទ្រ​អ៊ុយ​ក្រែ​ន ​សម្រាប់​ជម្លោះ​អូស​បន្លាយ​រយៈ​ពេល​វែង ដោយ​ជំរុញ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​បន្ត​ការ​តស៊ូ​មតិ​ សម្រាប់​ជំនួយ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​រូប​នេះ​បាន​លើក​ឡើង​ថា លោក​ខាង​លិច​នឹង​ត្រូវ​តែ​សង​យ៉ាង​ច្រើន​ចំពោះ​ភាព​រឹងរូស​របស់​ខ្លួន ប្រសិនបើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ព្រោះ​វា​នឹង​ក្លាយ​ជា​សញ្ញា​ចំពោះ​របប​អាជ្ញាធរ​ផ្សេងទៀត ដែល​ពួកគេ​អាច​សម្រេច​បាន​គោលដៅ​ដោយ​ប្រើ​កម្លាំង ដែល​នឹង​បង្ក​គ្រោះថ្នាក់​កាន់​តែខ្លាំង​ថែមទៀត​ដល់​ពិភពលោក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        42
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        69
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm