មហាសន្និបាតអាយប៉ា ចាប់ផ្តើមជជែកពីបញ្ហាមីយ៉ាន់ម៉ា ខណៈស្ថានការណ៍ប្រទេសនេះមានការវិវត្តជាវិជ្ជមាន

2022/11/22 08:15:16 pm        406

ភ្នំពេញ៖ នៅថ្ងៃនេះ គណៈកម្មាធិការនយោបាយនៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ (AIPA-43) ចាប់ផ្តើមជជែកពីបញ្ហានយោបាយក្នុងតំបន់ ​និងសកលលោក ខណៈរបៀបវរៈបន្ទាន់គឺបញ្ហាមីយ៉ាន់ម៉ា។

ក្នុងពេលរដ្ឋសភាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តដំណើរការកិច្ចប្រជុំរបស់សម័យប្រជុំពេញអង្គទី១ រួមមាន កិច្ច​ប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ។

បើតាមឯកឧត្តម ឃុត ដារ៉ា អ្នកនាំពាក្យមហាសន្និបាតអាយប៉ា លើកទី៤៣ បានឲ្យដឹងថា ដោយ​មានការ​ស្នើសុំពីប្រធានសភាឥណ្ឌូនេស៊ី ស្តីពីរបៀបវរៈបន្ទាន់របស់មីយ៉ាន់ម៉ា មហាសន្និបាត​អាយប៉ាលើកទី៤៣ បានស្វាគមន៍ និងបញ្ជូលរបៀបវរៈនេះចូលក្នុងគណៈកម្មាធិការនយោបាយ​ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងតាមរយៈមហាសន្និបាតអាយប៉ា ដែលជាក្របខណ្ឌ​នីតិបញ្ញត្តិ នឹងរួមចំណែកផ្តល់ជាទស្សនៈ យោបល់ តំណាងប្រជាពលរដ្ឋជិត៧០០លាននាក់​ក្នុង​តំបន់អាស៊ាន។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បាន​ស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំ ​ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែល​ក្នុងនោះរួមមាន អតីតមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាជាច្រើនរូប ​សកម្មជនគណបក្សនយោបាយ អតីត​ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅមីយ៉ាន់ម៉ា ​សាស្ត្រាចារ្យ សន ធើណែល ជាអតីត​ទីប្រឹក្សានយោបាយ សេដ្ឋកិច្ច និងអ្នកកាសែត ​ហើយជាផលិតករភាពយន្តជប៉ុនផងដែរ។

បេសកជនពិសេស ​បានចាត់ទុកការដោះលែងអ្នកទោសទ្រង់ទ្រាយធំនេះថា កាយវិកាដ៏សំខាន់​ក្នុង​ទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុង​ចំណោមភាគីពាក់ព័ន្ធទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា។

អាស៊ាន បានបញ្ជាក់ថា នេះគឺជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរកដំណោះស្រាយដោយ​សន្តិវិធី​ចំពោះវិបត្តិបច្ចុប្បន្ន ​និងជាការវិវត្តវិជ្ជមានស្របតាមស្មារតី នឹងបំណងប្រាថ្នា​នៃកិច្ចព្រមព្រៀង​ជាឯកឆន្ទ៥ចំណុច៕ អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm