រាជរដ្ឋាភិបាលផ្តល់ថវិកាបន្ថែម១០ លានដុល្លារ គាំទ្រដល់ការប្រមូលទិញស្រូវពីកសិករ

2022/11/22 08:31:02 pm        898

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០ លានដុល្លារអាម៉េរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀង​ការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រកាសជូនដំណឹងដល់សាធារណជន បងប្អូនប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ ​ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងស្ថាប័នពាក់ព័ន្ធ នៃផែនការជំរុញការប្រមូល​ទិញស្រូវ ​និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ​ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងសម្រេចផ្តល់​ថវិកាបន្ថែមចំនួន ១០ លានដុល្លារអាម៉េរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លាន​ដុល្លារ​អាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ​និងកសិកម្ម សម្រាប់គាំទ្រ​ដល់​រោងម៉ាស៊ីន​កិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាម​តម្លៃសមស្រប ជៀសវៀង​ការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

ជុំវិញការផ្តល់ថវិកាបន្ថែមថវិកានេះ លោក លន់ យ៉េង អគ្គលេខាធិការសម្ព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ​ដែលបានទម្លាក់កញ្ចប់ថវិការបន្ថែម សម្រាប់ការ​ផ្តល់​ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករផ្សេងៗ មានលទ្ធភាពយក​ថវិកា​ទាំងនោះទៅប្រមូលទិញស្រូវបន្ថែម ​នៅក្នុងរដូវច្រូតកាត់ដែលកំពុង​ជួប​ប្រទះ ជំរុញប្រមូល​ទិញ​ឲ្យបានទាន់ពេលវេលា ​ដែលជាផ្នែកមួយជួយលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ជាពិសេស​ការជួយដល់កសិករដែលកំពុងជួបប្រទះ។

សូមបញ្ជាក់ថា​ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ​តម្លៃស្រូវមានការ​ប្រែប្រួល​នៅ​តាមបណ្តារខេត្ត​ផលិត​ស្រូវមួយចំនួន ​ជាពិសេសខេត្តបាត់ដំបង ​និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូល​ផលធំ ​ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មាន​ចំនួនច្រើន​ក្នុងពេលតែមួយ ។

ការណ៍នេះធ្វើឱ្យរោងម៉ាស៊ីន​កិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ​ដែលនាំឱ្យតម្លៃ​ស្រូវ​មានការប្រែប្រួលធ្លាក់ចុះ​ បើធៀបទៅនឹងដើមរដូវ។ ​ជុំវិញបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ ​ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធី​ច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវ​ នៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផល​ក្នុង​ពេលតែមួយព្រមគ្នា ​ដែលអាចបណ្តាលឱ្យមានការបង្គាប់ថ្លៃស្រូវ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm