រដ្ឋមន្រ្តីទេសចរណ៍ ជំរុញវិស័យឯកជនបង្កើនការគាំទ្រដល់សហគមន៍ក្នុងស្រុក

2022/11/22 10:15:45 pm        620

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ​គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) បានស្នើឲ្យវិស័យ​ឯកជនពង្រឹងការគាំទ្រជួយដល់សហគមន៍ក្នុងស្រុក​ ជៀសវាងនូវស្ថានភាព “ពងមាន់ មេមាន់” ដែលជះផលអាក្រក់ដល់វិស័យអេកូទេសចរណ៍ផងដែរ។

នៅក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍ លើកទី៣ កាលពីថ្ងៃទី២១​ ខែវិច្ឆិកា​កន្លងទៅ នៅរាជធានី​ភ្នំពេញ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ក្នុងគោលបំណងដើម្បីជំរុញឲ្យវិស័យ​អេកូទេសចរណ៍​ឲ្យកាន់តែល្អប្រសើរទៅមុខបន្ថែមទៀត វិស័យឯកជនត្រូវជំរុញដល់ការរៀបចំ​កញ្ចប់​ទស្សនកិច្ចទៅកាន់សហគមន៍ ​និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន និងត្រូវរៀបចំ​នូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជាពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍​កីឡា​ទេសចរណ៍នៅតាមតំបន់អេកូវទេសចរណ៍សំខាន់ៗ​នៅទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បង្ហាញនូវគោល​នយោបាយ និងផែនការសកម្មភាពអាទិភាព ​ក្នុងការជំរុញការដោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ​ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ​ការ​ផ្គត់ផ្គង់​អគ្គិសនី/ទឹកស្អាត ការព្យាបាល​ជំងឺគ្រុនចាញ់ ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធអ៊ិនធើណេត​ ការគ្រប់គ្រងសំរាម និង​បញ្ហាផ្សេងៗ​របស់សហគមន៍ ​ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ជាមួយគ្នានេះ ​លោកស្រី ហួន ស្រីនិច ម្ចាស់សិប្បកម្មអំបុកស្រីនិច ​លក់ចំណីម្ហូបអាហារ និងលោក យិន សូរិយា ប្រធានក្រុមហ៊ុន Mekong Booking ​លក់ផលិតផលកែវយិត និងតេឡេស្កុប បានបង្ហាញ​ក្តីសង្ឃឹមថា​ ក្រោយឆ្លងកាត់នូវវិបត្តិឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងអាចរកប្រាក់ចំណូលបានច្រើន​ឡើងវិញ ​ជាពិសេសតាមរយៈការអភិវឌ្ឍ​វិស័យអេកូទេសចរណ៍​ និងសហគមន៍ទេសចរណ៍។

តាមការរំពឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ​បានសង្ឃឹមថា ​នៅឆ្នាំ២០២៣ខាងមុខ នឹងអាចទាក់ទាញ​ភ្ញៀវទេសចរ​ផ្ទៃក្នុងប្រមាណ ១១លាននាក់ ​តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរណ៍​អន្តរជាតិ​ប្រមាណ ៧លាននាក់ ​រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដ​ប្រជា​នៃវិបត្តិជំងឺកូវីដ-១៩​ និងវិបត្តិសកលលោកនានា ​ខណៈដែលរយៈពេល ១០ខែ​ ឆ្នាំ២០២២នេះ កម្ពុជា​ទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥លាននាក់ ​និងរំពឹងថា នឹងទទួលបានប្រមាណ ២លាននាក់ សម្រាប់ឆ្នាំ២០២២នេះ៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        57
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm