១០ខែ ឆ្នាំ២០២២នេះ ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាសារមនី្ទរជាតិកម្ពុជា មានចំនួនជិត៦ម៉ឺននាក់

2022/11/23 12:32:34 am        71

ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ សារមនី្ទរជាតិកម្ពុជា នៃនាយកដ្ឋានសារមនី្ទរ អគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចំនួន៥៦,០៧០នាក់។

​បើតាមលោកស្រី សែម សុភ័ណ្ឌលក្ខិណា ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសារមនី្ទរ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា ចាប់តាំងពីបើកដំណើរការឲ្យភ្ញៀវចូលទស្សនាឡើងវិញ ក្រោយជួបវិបតិ្តកូវីដ-១៩នាពេលកន្លងមកនេះ គឺសារមនី្ទរទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា មានចំនួន៥៦,០៧០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ មានចំនួន២៦,១៩២នាក់, ភ្ញៀវអន្តរជាតិ អាយុក្រោម១៨ឆ្នាំ មានចំនួន៩៤៤នាក់ និងភ្ញៀវអន្តរជាតិ អាយុ១៨ឆ្នាំឡើង មានចំនួន២៨,៩៣៤នាក់។ ទន្ទឹមនឹងនោះដោយសម្លឹងឃើញថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិ មានសន្ទុះឡើងវិញ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកសារមនី្ទរ ក៏ចាប់ផ្តើមបើកបន្ថែមម៉ោងចូលទស្សនា នៅថ្ងៃទី១៤ ខែវិចិ្ឆកា ដោយមានរយៈពេលជាងមួយសប្តាហ៍ហើយ (ទស្សនាម៉ោងថ្ងៃត្រង់)។ ជាមួយគ្នានោះដែរ ដើម្បីជាការទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវបន្ថែមនោះ សារមនី្ទរជាតិ បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ សួនច្បារ សាលពិព័រណ៌ អគារ សម្រាប់តាំងវត្ថុបុរាណ តាមសម័យកាល ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាតាមសម័យកាលមួយ ទៅសម័យកាលមួយ។ ក្រៅពីនោះយើងក៏មានរៀបចំទទួលសិស្ស និសិ្សត ឲ្យចូលទស្សនា និងមានជាសំនួរ-ចម្លើយ ថាតើពួកគាត់ទទួលបានអ្វីខ្លះពីការចូលទស្សនា និងសិក្សាស្វែងយល់ពីវត្ថុបុរាណ និងប្រវតិ្តសាស្រ្ត។

លោកស្រី ក៏បានរំលឹកឡើងវិញថា ក្នុងអន្តរកាលកូវីដ-១៩ នាពេលកន្លងមកនេះ បើទោះបីជាសារមនី្ទរត្រូវបានផ្អាក និងបិទទ្វារ ការទទួលភ្ញៀវឲ្យចូលទស្សនា។ ប៉ុន្តែថ្នាក់ដឹកនាំ បុគ្គលិក បានធ្វើការប្តូរវេនគ្នា ក្នុងការជួសជុល អភិរក្ស ថែរក្សា និងបោសសម្អាតគ្រប់វត្ថុបុរាណទាំងអស់។ ជាពិសេសក្នុងខែវិចិ្ឆកា ឆ្នាំ២០២២នេះ សារមនី្ទរជាតិកម្ពុជា មានកិតិ្តយសដ៏ខ្ពង់ខ្ពស់បំផុត ដោយទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលចាប់ផ្តើមកាលពីថ្ងៃទី១០-១៣ ខែវិចិ្ឆកា និងកិច្ចប្រជុំAIPA លើកទី៤៣ បានចាប់ផ្តើមពីថ្ងៃទី២០-២៥ ខែវិចិ្ឆកា ឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខាងលើនេះ បានអញ្ជើញមកទស្សនាស្វែងយល់ពីវត្ថុបុរាណក្នុងសារមនី្ទរជាតិកម្ពុជាជាបន្តបន្ទាប់ផងដែរ។ មកដល់បច្ចុប្បន្ននេះ សមុច្ច័យបានបន្តកើនជាបន្តបន្ទាប់ មានចំនួន១៨៩១០វត្ថុ។ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សារមន្ទីរជាតិ បានទទួលវត្ថុសិល្បៈចំនួន២៧០៦វត្ថុ ពីសប្បុរជនក្នុងស្រុក ក្រៅស្រុក និងពីការទាមទារត្រឡប់ មកពីបរទេសវិញ។

សូមបញ្ជាក់ផងដែរថា សារមនី្ទរជាតិកម្ពុជា ត្រូវបានកសាងឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវតិ្ថ។ នៅក្នុងសារមនី្ទរជាតិ មានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោក ធ្វើការសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣ផងដែរ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        72
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm