សម្ដេចតេជោ ចែករំលែកបទពិសោធន៍ ៣ចំណុច អំពីដំណើរការសន្តិភាពនៅកម្ពុជា ក្នុងកិច្ចប្រជុំ ADMM-Plus លើកទី៩

2022/11/23 05:09:42 pm        672

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានអាស៊ាន​ឆ្នាំ២០២២ បានចែករំលែកនូវបទពិសោធន៍សង្ខេបចំនួន ៣ចំណុច នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ( 9th ADMM-Plus) អំពី​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​ប្រទេសកម្ពុជា ។

 ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំ ADMM-Plus នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នា​ខេត្ត​សៀមរាប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាក្នុងនាមជាជនរងគ្រោះ នៃ​សង្គ្រាម​ស៊ីវិលបីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុង​ការ​ធ្វើឲ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាង​ប្រទេស​ជាតិ​នៅ​ក្រោយ​សង្គ្រាម ។

សម្ដេចតេជោបន្តថា ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេស​ក្រោម​គោល​​នយោបាយ ឈ្នះ ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ សូមសង្ខេបចំនួន៣ចំណុច ពាក់ព័ន្ធ​ដំណើរ​ការ​សន្តិភាព​នៅកម្ពុជា មានទី១. ត្រូវតែរក្សាទ្វាឲ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង​ការចរចាប្រកបដោយបរិយាបន្ន, ទី២. ត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុមាល​ភាព​របស់​គ្រប់​ភាគីទាំងអស់ និងទី៣. ត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុង​ទទួល​ខុសត្រូ​វ​លើ​ដំណើរ​ការ​សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ ចំពោះ​ការចរចា​សន្តិភាព។

ប្រធានអាស៊ានឆ្នាំ២០២២ បានរំលឹកថា កាលពី១០ឆ្នាំមុន សម្ដេចក៏ធ្លាប់បានស្នើឲ្យមាន តំបន់​ដែល​គ្មានស​ង្គ្រាមស៊ីវិល ឬតំបន់ដែលគ្មានជម្លោះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅពេលនោះ គ្មាន​រដ្ឋសមាជិកអាស៊ានណាមួយ បានគិតអំពីការកើតសង្គ្រាមឡើងវិញ នៃ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់​នោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុង​រំកិល​ទៅ​រក​សង្គ្រាម​ស៊ីវិល ដោយនៅផ្នែកខ្លះ នៃប្រទេសមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងទៅហើយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm