សម្ដេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​​បន្ថែម​ទៀត​​ទៅ​អាជ្ញាធរ​ឱ្យ​​អនុវត្ត​វិធានការ​បិទ​ខ្ទប់​​«ពលរដ្ឋ​​នៅ​ផ្ទះ​ណា គឺ​នៅ​ផ្ទះ​នោះ»

2021/04/27 09:59:58 am        46

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​អនុវត្ត​វិធាន​បិទ​ខ្ទប់​ឱ្យ​បាន​តឹង​រឹង ដោយ​សម្ដេច​សង្កត់​ធ្ងន់​​ថា «នៅ​ផ្ទះ​ណា គឺ​នៅ​​ផ្ទះនោះ ហើយ​ហាម​ចេញ និង​ហាម​ចូល​រាជ​ធានី​ភ្នំពេញ»។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ពី​ការ​អនុវត្ត​វិធានការ​តឹង​រឹង​បែប​នេះ​ នៅ​ក្នុងសារ​ជា​សំឡេង​ដែល​ត្រូវ​បាន​បញ្ជូន​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ។

សម្ដេច​តេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ករុណា​ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​ម្ដង​ទៀត​។

សម្រាប់​ពលរដ្ឋ​របស់​យើងពេល​នេះ នៅ​ផ្ទះ​ណា គឺ​នៅ​ផ្ទះ​នោះ នៅ​ភូមិ​ណា គឺនៅ​ភូមិ​នោះ នៅ​ស្រុក​ណា គឺ​នៅស្រុក​នោះ នៅ​ទីកន្លែង​ណា គឺ​នៅ​កន្លែង​នោះ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​»។

ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​ដាក់​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ឱ្យ​បាន​តឹង​រឹង​បែប​នេះ បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ព្រៃវែង និង​ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩។

រាជ​រដ្ឋាភិបាល​ បាន​សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥​ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មមេរោគកូវីដ​-១៩៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm