អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ីខ្វះ​ទឹក និង​អាហារ​ ខណៈ​លោក Widodo សន្យា​ផ្ដល់​សំណង​ប៉ះប៉ូវ​ការខូចខាត​

2022/11/23 05:56:44 pm        347

​ឥណ្ឌូនេស៊ី៖ ក្រុម​អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ​៥.៦​រ៉ិ​ច​ទ័​រ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ទី​២១ ​វិច្ឆិកា ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត​ជ្វា​ខាងលិចបាន​និយាយ​ថា ពួកគេ​ត្រូវ​ការ​ទឹកស្អាត​ និង​ស្បៀងអាហារ​ជា​ចាំបាច់ ខណៈ​ក្រុម​អ្នក​សង្គ្រោះ​ព្យាយាម​ទៅដល់​អ្នក​បាន​រួច​ជីវិត​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ស្រប​ពេល​មាន​រលក​រញ្ជួយ​បន្តបន្ទាប់​។

​លោក​ប្រធានាធិបតី Joko Widodo បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីប្រជុំជន Cianjur កាលពី​ថ្ងៃ​អង្គារដើម្បី​លើកទឹកចិត្ត​ក្រុម​អ្នក​ជួយសង្គ្រោះ ហើយ​លោក​ថា ​រដ្ឋាភិបាល​នឹង​ផ្ដល់​សំណង​ប៉ះប៉ូវ​ការ​ខូចខាត​ដល់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ លោក​បាន​សន្យា​ថា ​រដ្ឋាភិបាល​នឹង​ផ្ដល់​ប្រាក់ ៣,២០០ដុល្លារអាមេរិក​ដល់​ពលរដ្ឋ​ម្នាក់ៗ ដែល​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី​។

​លោក​ប្រធានាធិបតី​រូប​នេះ​បាន​សម្ដែង​ភាព​ក្រៀម​ក្រម​ចូលរួម​រំលែក​ទុក្ខ និង​បាន​និយាយ​ថា ខ្ញុំ​បាន​បញ្ជា​ដល់​រដ្ឋាភិបាល​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ឲ្យ​ធ្វើការ​រួមគ្នា​ជួយ​ដោះស្រាយ ក្រោយ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​នេះ​។ ទីភ្នាក់ងារ​សម្រាល​បន្ទុក​គ្រោះ​មហន្តរាយ​ធម្មជាតិ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា មនុស្ស​ជាង ១.០០០​នាក់​បាន​រង​របួស និង ៥៨.០០០​នាក់​ជម្លៀស​ចេញពី​លំនៅឋាន ព្រមទាំង​ផ្ទះសម្បែង​ជាង ​២២.០០០​ខ្នង​ត្រូវ​បាន​ខូចខាត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm