អ៊ីរ៉ង់​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម ឆ្លើយតប​ទៅនឹង​សេចក្ដីសម្រេច​របស់ IAEA

2022/11/23 06:26:15 pm        407

​អ៊ីរ៉ង់៖ ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ហៅ​កាត់​ថា IAEA បាន​និយាយ​ថា អ៊ីរ៉ង់​បាន​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម និង​ការប្រើប្រាស់​ម៉ាស៊ីន​សែន​ធី​ផ្យូច​ដ៏​ទំនើប​នៅ​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​ ២​កន្លែង ឆ្លើយតប​ទៅ​នឹង​សេចក្ដី​សម្រេច​រង​ការរិះគន់​យ៉ាង​ខ្លាំងដែល​បាន​អនុម័ត​ប្រឆាំង​អ៊ីរ៉ង់ ​នៅ​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​ពិភពលោក​។

​សារព័ត៌មាន​រដ្ឋ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា អ៊ីរ៉ង់​បាន​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​មរបស់​ខ្លួន​នៅ​រោងចក្រ​នុយក្លេអ៊ែរ Fordow រហូតដល់ ​៦០% ជា​ការ​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​សេ​ក្ដី​សម្រេច​ដែល​បាន​អនុម័ត​ ដោយក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​ របាយការណ៍​នានា​និយាយ​ថា អ៊ីរ៉ង់​ក៏​បាន​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ម៉ាស៊ីន​សែន​ធី​ផ្យូ​ច​នានា​នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz ក្នុង​ខេត្ត Isfahan ផង​ដែរ​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។

​ដំបូង​ឡើយ​អ៊ីរ៉ង់បាន​បង្កើន​សមត្ថភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដល់ ​៦០% នៅ​រោងចក្រ​នុយក្លេអ៊ែរ Natanz កាលពី​ខែ​មេសា ឆ្នាំ​២០២១ បន្ទាប់ពី​មានការ​វាយប្រហារ​មួយ​លើ​រោងចក្រ​នេះ ដែល​បាន​ដាក់​ការស្ដីបន្ទោស​លើ​ប្រទេស​អ៊ីស្រាអែល​។ ចាប់​តាំង​ពី​ពេលនោះ​មក​អ៊ីរ៉ង់​បាន​បន្ថែម​ម៉ាស៊ីន​ទំនើប​នៅ​ទីនោះ ដែល​អនុញ្ញាត​ឲ្យ​ចម្រាញ់​បាន​កាន់តែ​លឿន និង​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​រវាង​កម្រិត​ចម្រាញ់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        115
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm