សម្តេចតេជោ អនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងដៃគូជួបសំដែងការគួរសម

2022/11/23 07:33:51 pm        296

សៀមរាប៖ ក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២នេះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន និង​រដ្ឋមន្ត្រីការពារជាតិដៃគូ ​ដឹកនាំដោយ ដាតុ ផាឌូកា សឺរី ហាជី អាវ៉ាង ហាលប៊ី ប៊ីន ហាជី ម៉ូ យូសូហ្វ នៃប្រទេសព្រុយណេដារ៉ូសាឡាម ត្រូវបានសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា និងជា​ប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ អនុញ្ញាត​ឱ្យចូល​ជួបសំដែងការគួរសម មុនពេលអញ្ជើញចូលរួម​បើកកិច្ច​ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ជាផ្លូវការ។

ឯកឧត្តម អ៊ាង សុផល្លែត ​ជំនួយការផ្ទាល់សម្តេចតេជោ ​បានឱ្យដឹងថា ជួសមុខឱ្យរដ្ឋមន្ត្រីការពារ​ជាតិ​អាស៊ាន​យូសូហ្វ បានសាទរចំពោះសម្តេចដែលបានដឹកនាំកិច្ច​ប្រជុំកំពូលអាស៊ាន​និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធកន្លងទៅបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ​បានស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាស៊ាននិង​ដៃគូដែលបានមកកាន់​ទីក្រុងសៀមរាប​រួមគ្នាដោះស្រាយបញ្ហាសន្តិសុខ។

សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់ថ្នាក់​ដឹកនាំកំពូល​និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ​និងដៃគូ​ដែល​បានគាំទ្រ​ភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំពាក់​ព័ន្ធរួមទាំង​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​របស់កម្ពុជាផងដែរ។

សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះ​បានសំដែងនូវការអបអរសាទរចំពោះជំនួប​រវាងរដ្ឋមន្ត្រី​ការពារជាតិ​ចិន​ និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក​ហើយក៏​បាន​មានប្រសាសន៍ថា ទីក្រុង​សៀមរាប ​ជាកន្លែងដែលសក្តិសមសម្រាប់ជំនួបនេះ៕អត្ថបទ៖ មុត​ សុទ្ធ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm