ទេសរដ្ឋមន្រ្តី លី ធុជ៖ សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចាំបាច់សម្រាប់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម

2022/11/23 08:02:06 pm        335

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៃរាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍ថា កម្ពុជាគឺជាករណីជាក់ស្តែងមួយដែលបង្ហាញថា សន្តិភាព និង​ស្ថិរភាព​នយោបាយ​ គឺជាកត្តាចាំបាច់សម្រាប់ការកសាងមូលដ្ឋានសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។

ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី “ការពង្រឹងសមត្ថភាពផលិតភាព និងការ​សម្រួល​បរិវត្តកម្មរចនាសម្ព័ន្ធរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលសហការរៀបចំដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី​និងប៉ាស៊ីហិ្វក​របស់​អង្គការសហប្រជាជាតិ (UN ESCAP) សន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ​និងគណៈកម្មាធិការជាតិអេស្កាប់នៃ ​រាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​ទី២៣-២៤ ខែវិច្ឆិកា ​ឆ្នាំ២០២២ ​នាសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។

សិក្ខាសាលានេះ ​មាន​សមាសភាពអ្នកចូលរួមពីគណៈប្រតិភូ​មកពីប្រទេសដែល​មានការ​អភិវឌ្ឍ​តិចតួច​ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ​រួមមាន៖ បង់ក្លាដែស ប៊ូតាន ឡាវ នេប៉ាល់ ទីម័រឡេស្តេ និងរួមទាំងកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ដថា បន្ទាប់ពីទទួលបាន​ សន្តិភាពពេញ​លេញនៅចុងឆ្នាំ១៩៩៨ ​និងមុនការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន​ជា​ទីកត់សម្គាល់ ដោយបានងាកចេញពីវិស័យកសិកម្ម ​ដោយសារការរីកលូតលាស់​នៃ​វិស័យ​ឧស្សាហកម្ម ពោលគឺការនាំចេញ​សំលៀកបំពាក់ និងការរីកលូតលាស់នៃវិស័យសេវាកម្ម ដោយការរីក​ចម្រើននៃវិស័យទេសចរណ៍។ ​កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងមួយឆ្នាំ ក្នុងចន្លោះឆ្នាំ ១៩៩៨ និង២០១៩ ​ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុង​ចំណោម​ប្រទេស​ដែលមានការអភិវឌ្ឍលឿនបំផុតក្នុងពិភពលោក។ អត្រាភាពក្រីក្រនៅកម្ពុជា​បានបន្ត​ធ្លាក់​ចុះពី ៥៣% ក្នុងឆ្នាំ ២០០៤ មកត្រឹម ១៧,៨% ក្នុងឆ្នាំ ២០១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ភាពរុងរឿងរបស់កម្ពុជា ដែលរួមមានកំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ​ការកាត់បន្ថយភាពក្រីក្រ ​និងភាពប្រសើរឡើងនៃកម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ដែលយើងកំពុងមាននាពេលបច្ចុប្បន្ន មិនមែនបានមកដោយចៃដន្យនោះទេ តែវាជាលទ្ធផល​នៃគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ​ព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងលើកកម្ពស់​បរិយាប័ន្ន​សម្រាប់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ។ ប្រទេសកម្ពុជា បាន​ទទួលសន្តិភាព និងការផ្សះផ្សាជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ ១៩៩៨ ​ហើយសង្រ្គាម​ដែលអូសបន្លាយជាង ៣០ ឆ្នាំបានបញ្ចប់នៅពេលដែលខ្មែរក្រហមបានបាក់បែក និងចូលរួមជាមួយ​រដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីវិបត្តិមួយចំនួន ដែលក្នុងនោះមានដូចជា វិបត្តិជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែង​រវាង​ប្រទេសមហាអំណាច សង្គ្រាម​ពាណិជ្ជកម្មនិងបច្ចេកវិទ្យា ជម្លោះប្រដាប់អាវុធ ភេរវកម្មនិងឧក្រិដ្ឋកម្ម​ឆ្លងដែន​ និងការប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះគឺជាសម្ពាធដ៏ខ្លាំងមកលើសន្តិភាព និងសន្តិសុខពិភពលោក។

ឯកឧត្តម បានបន្ថែមថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាមាន​កំណើន​អវិជ្ជមាន​ ក៏ប៉ុន្តែវាបានចាប់ផ្តើមងើបឡើងវិញបន្តិចម្តងៗក្នុងឆ្នាំ ២០២១ និង ២០២២។ ការចាកចេញពីឋានៈប្រទេសមាន​ចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបរបស់​កម្ពុជា​ក្នុងឆ្នាំ២០១៥ ក៏ជា​សញ្ញាមួយបង្ហាញថា កម្ពុជានឹងអាចសម្រេចបានឋានៈប្រទេសមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់ត្រឹមឆ្នាំ ២០៣០។

នាឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពី “ក្របខណ្ឌគោលនយោបាយជាតិ​ផលិតភាព​សេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥” ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការនាពេលថ្មីៗនេះ ​ដើម្បីបង្កើនការទាក់ទាញការវិនិយោគ ​និងពាណិជ្ជកម្ម និងលើកកម្ពស់ ផលិតភាព​សេដ្ឋកិច្ចជាតិរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង ព្រមទាំងដោះស្រាយបញ្ហាប្រឈម និង ហានិភ័យ​នៃការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់​សកលផងដែរ។ ក្របខណ្ឌគោលនយោបាយនេះ បាន​កំណត់​ចក្ខុវិស័យ​កសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកលើកម្លាំងពលកម្ម​ជំនាញ​ខ្ពស់ ​ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែប្រសើរ​សំដៅពង្រឹងសន្តិសុខ សេដ្ឋកិច្ច និងសុខុមាលភាពសង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន និងត្រូវសម្រេច​ឱ្យបាន​ក្នុងរយៈពេល ១៤ឆ្នាំខាងមុខ។

ទេសរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាត្រូវការការចូលរួម និងគាំទ្រ​ពីដៃគូអន្តរជាតិគ្រប់ទិសទី ហើយសមិទ្ធិផលជាច្រើនដែលកម្ពុជាសម្រេចបាននាពលកន្លងមក បាន​បង្ហាញឱ្យឃើញថា ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ពិតជានាំមកនូវភាពជោគជ័យ ហេតុនេះ ឆ្ពោះទៅមុខបន្តទៀត ​វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យ​ឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបានគោលដៅកំណត់ដោយ​រាជ​​រដ្ឋាភិបាល។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានបង្ហាញពីក្តីសង្ឃឹមដ៏មុតមាំរបស់ឯកឧត្តមសម្រាប់ការពង្រឹង​ពហុភាគី​​និយម​ជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់ពិភពលោក ដើម្បីទទួល​បានជ័យជម្នះលើវិបត្តិកូវីដ-១៩ ជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់ទាំងអស់គ្នា៕ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm