កម្ពុជារំពឹង នឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង១៤ លាននាក់នៅឆ្នាំក្រោយ

2022/11/23 08:41:13 pm        345

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានឹងទទួលបាន​ភ្ញៀវទេសចរណ៍​ផ្ទៃក្នុងប្រមាណ ១៤ លាននាក់ ​តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ៣ លាននាក់ ​រហូតដល់ឆ្នាំ ២០២៧។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទ «វេទិកាជាតិ​អេកូ​ទេសចរណ៍លើកទី៣» នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា កម្ពុជាត្រូវបានទទួលស្គាល់​ជា​លក្ខណៈអន្តរជាតិលើការងារសហគមន៍ ​និងអេកូទេសចរណ៍ ​ពិសេសក្នុងក្របខណ្ឌអាស៊ាន តាម​រយៈការអនុវត្តគំរូអភិវឌ្ឍន៍សហគមន៍​ទេសចរណ៍ ​ក្រោមរូបភាពជាដៃគូរ រដ្ឋ ​និងប្រជាជន ក្នុងការ​ផ្តល់​សិទ្ធអំណាច​ដល់សហគមន៍​ ដល់ជាប្រយោជន៍អតិប្បរមាក្នុងមូលដ្ឋាន​ កាត់បន្ថយភាពក្រីក្រ និង​គោរពតាមគោលការណ៍​ជាជំហាន​ និងទទួលខុសត្រូវស្របតាមទស្សនទាន ការអភិរក្ស​បម្រើ​ដល់ការអភិវឌ្ឍ និងស្របតាមគៅលការណ៍នៃការបែងចែកផលប្រយោជន៍ ​ប្រកបដោយសមធម៌។

ឈរលើមូលដ្ឋានទាំងអស់នេះ ​រាជរដ្ឋាភិបាលបានអនុវត្តដាក់ឲ្យប្រើប្រាស់​ផែនទីចង្អុលផ្លូវ ស្តីពីផែន​ការស្តារ ​និងលើកស្ទួយវិស័យទេសចរណ៍ ​កម្ពុជាក្រោយវិបត្តិជំងឺកូវីដ ១៩ ដោយក្នុងនោះ​អនុវិស័យ​អេកូទេសចេណ៍ គឺជាសរស្តម្ភមួយ ​ក្នុងចំណោមសរស្តម្ភទាំង៤ ​គឺទេសចរណ៍វប្បធម៌, ទេសចរណ៍​ឆ្នេរ, អេកូទេសចរណ៍ និងភាពជាខ្មែរ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជ។

បញ្ហានេះ ​ឯកឧត្តមរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ផ្ទៃក្នុង ​ប្រមាណ ១៤ លាននាក់ នៅ​ក្នុងឆ្នាំ២០២៣ ​តាមផែនការដែលបានដាក់ចេញ ​និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣​លាននាក់ ​រហូតដល់ឆ្នាំ​ ២០២៦ ឬឆ្នាំ២០២៧ ​ជាមួយភាពប្រកដប្រជានៃវិបត្តិកូវីដ ១៩ និងវិបត្តិសកលលោក​នានា ខណៈដែល ​១០ ខែ ឆ្នាំ ២០២២ នេះ ​កម្ពុជាទទួលបានភ្ញៀវទេសចរណ៍​ ប្រមាណ ១,៥ លាននាក់​រួចហើយ ​និងរំពឹងថា​ ក្នុងឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ២ លាននាក់ផងដែរ។

ទាក់ទងបញ្ហាទេសចរណ៍នេះ, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេស​ចរណ៍​កម្ពុជា លើកឡើងថា ជុំវិញការរំពឹងទុក​ នៃការកើនឡើងភ្ញៀវទេសចរណ៍នេះ បើយើងក្រឡែកមើល​បច្ចុប្បន្ន ​ភ្ញៀវទេសចរណ៍បានចេញកម្សាន្តជាហូរហែរ ​បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ ​១៩ បានធូរស្រាល ដែលក្នុង​នោះអនុវិស័យអេកូទេសចរណ៍ រួមជាមួយសេវាកម្មសហគមន៍ភ្ញៀវទេសចរណ៍​បាន​កំពុង​ទាក់ទាញ​ផងដែរ ​ខណៈវិបត្តិនៃជំងឺកូវីដ ១៩ ហាក់ដូចជាបណ្តុះគំនិតឲ្យពួកគាត់កាន់តែ​ស្រឡាញ់ ​និងគាំទ្រ ​អភិរក្សធនធានធម្មជាតិ ​អេកូទេសចរណ៍កាន់តែខ្លាំង ដូច្នេះរបត់នៃការកើន​ឡើង​ភ្ញៀវទេសចរណ៍នេះ កម្ពុជានឹងអាចសម្រេចបានតាមការគ្រោងទុក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ​ចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ ​ប្រកបដោយចីរភាព ​និងបរិយាប័ន្ន ​សម្រាប់វិស័យទេសចរណ៍ទាំងមូល សម្រាប់​បញ្ហានេះ ឯកឧត្តមស្នើរបន្តពង្រឹង ​និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ជាច្រើនទៀត ​ជាពិសេសការដោះស្រាយបញ្ហាក្នុងសហគមន៍ដូចជា ការកសាង​ហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ​និងការផ្តល់សេវាសាធារណៈនានា, ការបន្តសិក្សារៀបចំបញ្ជីសហគមន៍​អាទិភាព ដើម្បីដាក់​បញ្ចូល​ក្នុងផែនការអាទិភាពរបស់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និងការ​គាំទ្រ​ឱ្យមានការរៀបចំពិធីបុណ្យអេកូទេសចរណ៍ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍​អាទិភាព​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm