សម្ដេច​តេ​ជោ ហ៊ុន សែន ដាក់​បញ្ជា​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ឱ្យ​បាន​ហ្មត់ចត់​

2021/04/27 09:59:58 am        434

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បញ្ជា​ផ្ទាល់មាត់​ដាច់ខាត​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​អនុវត្ត​ឱ្យ​ខាន​តែ​បាន​នូវ​វិធាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​បែបនេះ​តាមរយៈ​សារ​ជា​សំឡេង ​ត្រូវ​បាន​បញ្ជូន​ចេញ​តាម​តេ​ឡេ​ក្រាម​ទៅកាន់​ជនរួមជាតិ​នៅ​ល្ងាច​ថ្ងៃនេះ​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ «​សូម​សាលា​រាជធានី​ភ្នំពេញ​ក៏ដូចជា​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ពិនិត្យ​បញ្ហា​នេះ​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ជៀសវាង​ការចម្លង​ចេញ​-​ចូល​ពី​ខេត្ត​មក​ទីក្រុង ហើយពី​ទីក្រុង​ទៅកាន់​ខេត្ត​»​។​ ​ប្រមុខ​រាជរដ្ឋាភិបាល​បានបញ្ជាក់​បន្ថែមថា​៖ «​ឥឡូវ បញ្ជា​ដាច់​ណាត់​ដាច់ខាត​មិន​ឱ្យមាន​មនុស្ស​ចេញពី​ទីក្រុង​ភ្នំពេញ ហើយក៏​មិន​អនុញ្ញាតឱ្យ​មនុស្ស​ដែល​ទៅ​ស្រុក ហើយ​ត្រឡប់មកវិញដើម្បី​ចូល​ទីក្រុង​ភ្នំពេញ​ទេ​»​។​ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល ១៤​ថ្ងៃនេះ គឺ​ដើម្បី​កាត់ផ្ដាច់​ការចម្លង​មេរោគ​កូ​វីដ​១៩ ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ និង​កាត់ផ្ដាច់​ការចម្លង​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ខេត្ត និង​ការចម្លង​ពី​ខេត្ត​ចូលមក​រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា វិធាន​ការបិទ​ខ្ទប់អាច​នឹង​អូស​បន្លាយពេល​ថែមទៀត ហើយ​ខេត្ត​មួយចំនួន​ក៏​អាច​ដាក់ឱ្យ​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​ផងដែរ ប្រសិនបើ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល ១៤​ថ្ងៃនៅតែ​ពុំ​អាច​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​នៃ​មេរោគ​កូ​វីដ​១៩​នោះ​។​ ​កាលពី​រាត្រី​ថ្ងៃទី​១៤ ខែមេសា ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទាំងមូល និង​ក្រុង​តាខ្មៅ​របស់​ខេត្តកណ្ដាល​ផងដែរ​រយៈពេល ១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែមេសា​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូ​វីដ​១៩ ដែល​គេ​មើលឃើញថា បាន​កើន​ឡើងដល់​ចំនួន ៥.៤៨០​នាក់​ហើយ​មកដល់​ថ្ងៃនេះ​៕​

អត្ថបទ៖ សុខធី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm