ជន​ស៊ីវិល ​៥​នាក់​ស្លាប់ និង​ ៥​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ក្រុង Azaz ប្រទេស​ស៊ី​រី​

2022/11/23 09:25:44 pm        304

​ស៊ីរី៖ គិលានុបដ្ឋាយិកា​នៅ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់ និង​សកម្មជន​បា​និយាយ​ថា ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ទៅលើ​ទីក្រុង Azaz ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រីដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ បណ្តាល​ឲ្យ​ជន​ស៊ីវិល ៥នាក់​ស្លាប់ និង​រងរបួស ៥នាក់​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គារ​។ អ្នកស្លាប់​រួមមាន​កុមារ​ម្នាក់ និង​បុរស​ ៤​នាក់​។

ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាច​បញ្ជាក់បាន​ភ្លាមៗ​ពី​ប្រភព​នៃ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​ក្បែរ​ព្រំដែន​ប្រទេស​ទួរគី ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាម​និយម​គាំទ្រ​ដោយ​ទួរគី​នោះទេ​។​ ​វីដេអូ​ដែល​បង្ហោះ​តាម​បណ្តាញ​អ៊ីនធឺណិតបានបង្ហាញ មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​គំនរ​បាក់បែក​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង ខណៈ​សំឡេង​ស៊ី​រ៉ែ​ន​រថយន្ត​សង្គ្រោះបន្ទាន់​ប្រញាប់ប្រញាល​ជួយសង្គ្រោះ​អ្នករងរបួស​។ ឧប្បត្តិ​ហេតុនេះ​កើតឡើង បន្ទាប់ពី​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ និង​យន្តហោះ​ចម្បាំង​របស់​ទួរគី​លើ​កងជីវពលអង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ ​(YPG) នៅ​ប្រទេស​ស៊ី​រីក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ខណៈ​ប្រទេស​ទួរគី និង​អង្គភាព YPG បង្កើន​ការវាយប្រហារ​សងសឹក ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​នៅ​ព្រំដែន​ទាំងសង​ខាង​។​

​ប្រទេស​ទួរគី​បាន​និយាយថា យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​បំផ្លាញ​គោលដៅ​ចំនួន ៨៩​កន្លែងនៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដោយ​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ១៨៤នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​អង្គភាព​YPG និង​គណបក្ស​ពលករ​ឃឺ​ដ ​(PKK) កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​។ ទីក្រុង​អង់កា​រ៉ានិយាយថា ប្រតិបត្តិការ​កាលពីចុង​សប្តាហ៍​របស់ខ្លួន​គឺជា​ការ​សងសឹក​ ចំពោះ​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​សប្តាហ៍​មុន បណ្តាល​ឲ្យ​មនុស្ស ៦នាក់​ស្លាប់ ជា​អ្វីដែល​អាជ្ញាធរ​បានដាក់​កំហុស​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​។ ប៉ុន្តែ​គ្មានក្រុម​ណាមួយ​បាន​អះអាង​ទទួលខុសត្រូវ​នោះទេ ហើយ​គណបក្ស​ពលករ​ឃឺ​ដ ​(PKK) និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ (SDF) បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​បំផ្ទុះ​នេះ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm