ប្រមុខ UN៖ វោហារសាស្ត្រ​គ្រោះថ្នាក់​នឹង​បង្កើត​ភាព​តានតឹង​នៅក្នុង​ចំណោម​គូប្រជែង​មហាអំណាច​នុយក្លេអ៊ែរ

2022/11/23 10:05:08 pm        598

UN៖ ប្រមុខ​អង្គការសហប្រជាជាតិ​ (UN) លោក Antonio Guterres បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា វោហារសាស្ត្រ​គ្រោះ​ថ្នាក់​នឹង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង នៅ​ក្នុង​ចំណោម​គូប្រជែង​មហាអំណាច​នុយក្លេអ៊ែរ។​

លោក Guterres បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ប្រទេស​ម៉ា​រ៉ុ​កថា កំណើន​ការបែងចែក​កំពុង​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ​សកលលោក​បង្ក​ឲ្យ​មានការ​ប្រឈម​ថ្មី និង​ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​ជាង​មុន​ក្នុងការ​ដោះស្រាយ​ជម្លោះ។ អគ្គលេខាធិការ​រូប​នេះ​បាន​ព្រមាន​ថា វោហារសាស្ត្រ​គ្រោះថ្នាក់​នឹង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​នុយក្លេអ៊ែរ។ ក្នុង​ពេល​តែមួយ ពួក​យើង​ខិត​កាន់តែ​ជិត​មាត់​ជ្រោះ​ដ៏​គ្រោះថ្នាក់​ទៅ​ក្នុង​វិបត្តិ​អាកាសធាតុ ខណៈ​ដែល​ពាក្យ​សំអប់ និង​ព័ត៌មាន​មិន​ពិត​កំពុង​រីក​សាយភាយ​ខ្លាំង។ លោក​ Guterres បាន​ថ្លែង​បែបនេះ ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ជិត​ឈាន​ដល់​ខែ​ទី​១០ ដោយ​គ្មាន​សញ្ញា​ណាមួយ​នៃ​ការ​បញ្ចប់ ធ្វើ​ឲ្យ​កើតមាន​ក្តី​កង្វល់​ដល់​សង្គ្រាម​នុយ​ក្លេ​អ៊ែរ។​

លោក​បន្ត​ថា កម្លាំង​នៃ​ការ​ពុំ​ចុះសម្រុង​គ្នា​កំពុងតែ​ដាស់​អារក្ស​ចាស់ ដែល​រួម​ទាំង​ការ​ប្រឆាំង​នឹង​ជន​ជាតិ​យូ​ដា និង​សាសនា​អ៊ីស្លាម​និយម។ នៅ​ក្នុង​ពិភពលោក​ពោរពេញ​ដោយ​បញ្ហា​នេះ ពួក​យើង​ត្រូវ​តែ​បញ្ឈប់​ភាព​តានតឹង​ ជំរុញ​ការ​រួបរួម​សង្គម និង​នាំមក​នូវ​សង្គម​រឹងមាំ​កាន់​តែ​ខ្លាំង​ជាង​មុន។​ សូម​បញ្ជាក់​ថា លោក​ Guterres​ បាន​ថ្លែង​សុន្ទរកថា​នៅ​ជំនួប​របស់​សម្ព័ន្ធ​អរិយធម៌​អង្គការ​សហប្រជាជាតិ ដែល​មាន​គោលដៅ​បង្កើន​វិធានការ​អន្តរជាតិ​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម និង​ជា​កិច្ចប្រជុំ​លើកដំបូង​គេ​ធ្វើ​ឡើងលើ​ទឹកដី​អាហ្វ្រិក៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        115
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm