គ្រូពេទ្យ OD មេគង្គ បន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងបង្ការជំងឺ១១មុខ តាមសហគមន៍ សាលារៀន វត្តអារាម និងទីប្រជុំជន ក្នុងខណ្ឌចំនួន០២

2022/11/23 10:50:18 pm        219

ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តមេគង្គ ហៅកាត់OD Mekong បានបន្តយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន រហូតដល់ដូសជំរុញ និងចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនកុមារអាយុចាប់ពីកើត រហូតដល់អាយុ២ឆ្នាំ ព្រមទាំងផ្តល់ថ្នាំទម្លាក់សត្វល្អិត ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស តាមសហគមន៍ វត្តអារាម និងសាលារៀន ទីប្រជុំជន ក្នុងខណ្ឌចំនួន០២។

​លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តមេគង្គ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា ការិយាល័យស្រុកប្រតិបតិ្តមេគង្គ គ្របដណ្តប់ក្នុងរដ្ឋបាលខណ្ឌចំនួន០២ គឺខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ។ ជាក់ស្តែងនាព្រឹកនេះ OD មេគង្គ រួមជាមួយនិងថ្នាក់មនី្ទរសុខាភិបាលរាជធានីភ្នំពេញទាំងមូល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនដល់កុមារចាប់ពីកើត រហូតដល់អាយុ២ឆ្នាំ។ ក្នុងនោះដោយអនុវត្តន៍តាមផែនការ គឺយើងចាប់ផ្តើមពីថ្ងៃទី២១ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ទន្ទឹមនឹងនោះគឺក្រុមការងារបច្ចេក ដើម្បីបង្កើនការគ្របដណ្តប់ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគោលដៅ ដូចជានៅតាមមូលដ្ឋានសហគមន៍ សាលារៀន វត្តអារាម ទីប្រជុំជន រោងចក្រ ហើយក៏មានរៀបចំបែងចែកជាច្រើនក្រុម រួមមាន៖ ក្រុមផ្សព្វផ្សាយ ក្រុមចុះចាក់វ៉ាក់សាំង ជាពិសេសប្រជាពលរដ្ឋរស់នៅតាមជួរមាត់ទន្លេ ក៏ក្រុមយើងមានទូក បើកតាមផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកៀរគរផ្តល់វ៉ាក់សាំងជូនពួកគាត់ទាំងព្រម ទាំងកុមារទើបនឹងកើតរហូតដល់អាយុ២ឆ្នាំ តាមគោលដៅ និងកាលវិភាគត្រូវផ្តល់ជូន ដោយអនុវត្តន៍តាមផែនការដែលបានកំណត់។ អ្វីដែលសំខាន់នោះ ថ្វីត្បិតថាកូវីដ-១៩ មានការថមថយស្ងប់ស្ងាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារគ្រូពេទ្យរបស់យើង មិនធ្វេសប្រហែស និងបង្កើនសកម្មភាព ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ តាមក្រុមគោលដៅទាំងអស់បានទទួលវ៉ាក់សាំង តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក្រុមក្មេង ចាប់ពីកើតរហូតដល់អាយុ២ឆ្នាំ ក៏ទទួលបានការគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺ១១មុខផងដែរ។ ចំណែកក្មេងអាយុ២ឆ្នាំ រហូតដល់អាយុ១៥ឆ្នាំ ក៏ផ្តល់ជូនថ្នាំទម្លាក់សត្វល្អិត ដោយហេតុថាយុទ្ធនាការនេះ ចំពេលវេលាមួយដែលត្រូវផ្តល់ថ្នាំ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលក្រុមគ្រូពេទ្យយើងផ្តល់ជូនពីរដងក្នុងមួយឆ្នាំ ជាក់ស្តែងក្រុមគ្រូពេទ្យ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងថ្នាំទម្លាក់សត្វល្អិត ជូនសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាប្ញស្សីកែវផងដែរ។

​បើតាមលោក វ៉ា វិសាល លេខាធិការនៃសាលាបឋមសិក្សាប្ញសី្សកែវ បានឲ្យដឹងថា សាលាបឋមសិក្សាប្ញស្សីកែវ មានអគារសិក្សាចំនួន០៧អគារ និងសិស្សានុសិស្សមានចំនួន៣១៤៧នាក់ ស្រី១៤៨៦នាក់ លោកគ្រូ អ្នកគ្រូ មានចំនួន៧៦នាក់ ស្រី៧១នាក់ ទន្ទឹមនឹងនោះលោកគ្រូ អ្នកគ្រូ ទទួលការចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូស ស្ទើតែ១០០% សម្រាប់ដូសទី៥ ចំណែកសិស្សានុសិស្ស ក៏ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានច្រើន តាមកាលកំណត់របស់ក្រសួងសុខាភិបាលផងដែរ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm