ប្រមុខ​រាជ​រដ្ឋាភិបាល​ហាម​ដាច់​ខាត​រថយន្ត​អាទិភាព​លួច​លាក់​ដឹក​មនុស្ស​ឆ្លង​ខេត្ត និង​ចេញ​-​ចូល​តំបន់​បិទ​ខ្ទប់​

2021/04/27 09:59:58 am        244

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែ​នាំទៅ​រថយន្ត​មាន​អាទិភាព​ក្នុង​ការ​ធ្វើដំណើរ​ អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ កុំ​ឱ្យ​លួច​ដឹក​មនុស្ស​ចេញ​ចូល​តាម​មធ្យោបាយ​របស់​ពួកគេ​។​

​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​សារ​ជា​សំឡេង ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​បញ្ជូន​ទៅ​មហាជន​នៅ​ល្ងាច​ថ្ងៃនេះ​។​ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ «​ហើយ​ខ្ញុំ​បាន​ទទួល​ដំណឹង​មិន​ផ្លូវការ​ថា មានការ​រត់ពន្ធ​មនុស្ស​នៅ​តាម​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន ក្នុង​ហ្នឹង​មានការ​ប្រើប្រាស់​ឡានពេទ្យ តែ​ខ្ញុំ​មិន​ជឿ​នោះ​ទេ​»​។​ ​ក្រៅពី​ឡានពេទ្យ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បញ្ជាក់​ប្រាប់​ទៅ ​អ្នកបើកបរ​រថយន្ត​អាទិភាព​មួយ​ចំនួន​ទៀត​ដូចជា​ឡាន​យោធា នគរបាល និង​មន្ត្រី​ជាន់ខ្ពស់​ផង​ដែរ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា​៖ «​តែ​ខ្ញុំ​ត្រូវតែ​ពន្យល់​ប្រាប់​ទៅ​រថយន្ត​ពេទ្យ​ទាំង​ឡាយ​ដែល​ត្រូវ​ធ្វើដំណើរ មិន​អាច​ដាក់​អ្នកដំណើរ​ដោយ​លួចលាក់​តាម​រថយន្ត​ពេទ្យ ឬក៏​រថយន្ត​យោធា ឬក៏​រថយន្ត​នគរបាល​នោះ ឬ​រថយន្ត​របស់​អ្នកធំ​ណា​ម្នាក់​ដែល​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​នោះ​ទេ​។ សូម​បញ្ជាក់​ជូន​អំពី​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់​»​។​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មេសា​នេះ ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធា​នី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទាំងមូល​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ដែល​បាន​កើន​ឡើង​ដល់​ចំនួន ៥.៤៨០​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃនេះ​៕​

អត្ថបទ៖ សុខធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm