ក្រសួង​សង្គមកិច្ច និង​ក្រសួង​កិច្ចការនារី បន្ត​ផ្ដល់​ជំនាញ​ចរចា​ជូន​ស្ត្រី​មាន​ពិការភាព​

2022/11/24 01:15:58 am        372

​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​កិច្ចការនារី ដោយមាន​ការគាំទ្រ​ពី កម្មវិធី ACCESS របស់​ប្រទេស អូស្ត្រាលី បាន​បន្ត​ផ្ដល់​ការបណ្ដុះបណ្ដាល​ជំនាញ​ច​ចារ​ដល់ ស្ត្រី​មាន​ពិការភាព ក្នុង​គោលដៅ​ឱ្យ​ពួកគេ​មាន​សមត្ថភាព ចរចា​ឈានទៅ​លប់បំបាត់​ការរើសអើង រឺ​បញ្ហា​នានា​។​

​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ចចារ​នេះ ជាការ​រៀបចំឡើង​វគ្គ​ទី៤ ដែលមាន​ស្ត្រី​មាន​ពិការភាព​ចំនួន ៤០ នាក់​។ វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​មាន​គោលបំណង​ក្នុងការ​បំប៉ន​ជំនាញ​ថែម បង្កើន​ជំនាញ​ចរចា បញ្ចុះបញ្ចូល និង​ជំនាញ​និយាយ​ជា​សាធារណៈ ដោយ​ភ្ជាប់​ជាមួយនឹង​ចំណេះដឹង​ផ្លូវច្បាប់ ដើម្បី​ឱ្យ​ការចរចា​នោះ​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។​

​ក្នុងឱកាស​បើ​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច លើកឡើងថា នេះ​ជាការ​បណ្ដុះបណ្ដាល​ដែលមាន​សារៈសំខាន់​។ ឯកឧត្តម បង្ហាញ​ការ​ជឿជាក់ថា តាមរយៈ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នាពេលនេះ នឹង​ក្លាយជា​បច្ច័យ​គំនិត​ដែល​ធ្វើ​ឱ្យ​ស្ត្រី​ដែលមាន​ពិការភាព​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ អាច​យកទៅ​ជជែក ច​ចារ​ស្វែងរក​ការគាំទ្រ ដើម្បី​ទទួលបាន​សិទ្ធិ​យ៉ាង​ពេញលេញ​ហើយ​ក្លាយជា​ការពិត ដើម្បី​ឈានទៅរក ការលប់បំបាត់​នូវ​រាល់​ការរើសអើង​និង​អំពើ​ហិង្សា​គ្រប់​រូបភាព​។​

​ទន្ទឹមគ្នានេះ ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការយល់ដឹង​ឱ្យបាន​កាន់តែច្រើន​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ពិការភាព ជាពិសេស​រួមគ្នា​ចូលរួម​ទប់ស្កាត់​រាល់ អំពើហិង្សា​លើ​ស្ត្រី​និង​កុមារី​ដែលមាន​ពិការភាព ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​យើង ក្លាយជា​ប្រទេសមួយ​ដែល​មិនមាន​ការប្រើប្រាស់​អំពើហិង្សា​នៅក្នុង​គ្រប់​រូបភាព សម្រាប់​ទាំង​អ្នកមាន​ពិការភាព និង​សម្រាប់​ពលរដ្ឋ​ដែល​គ្មាន​ពិការភាព​ផងដែរ​។​

​តាមរយៈ​ផែនការ​ទ្ធ​សាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៩-២០២៣ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ច​ញ​នូវ​ការធានា​សមភាព​យេនឌ័រ​សម្រាប់​ស្ត្រី​មាន​ពិការភាព​ដែល​ត្រូវបាន​កំណត់​ទិសដៅ​ជា​យុទ្ធសាស្ត្រ​ទី​៧ ដែល​បានបង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​អំពី​សារៈសំខាន់​នៃ​សមភាព​យេនឌ័រ​សម្រាប់​ការពង្រឹង​អំណាច​របស់​ស្ត្រី​មាន​ពិការភាព​និង​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​៕​អត្ថបទ​៖ គឹម​ហុក​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm