សម្តេចតេជោ៖ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់

2022/11/24 04:05:30 am        690

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានៅពេលនេះគឺល្អជាងពេលណាៗទាំងអស់ដែលពេលនេះអាមេរិកមានស្ថានទូតដ៏ល្អដែលមិនធ្លាប់មានពីមុនមក។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោនិងឯកឧត្តម Gregory Meeks ប្រធានគណៈកម្មការកិច្ចការបរទេសសភាសហរដ្ឋអាមេរិក នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២៣វិច្ឆិកានេះ ឯកឧត្តមMeeksបានគោរពសំដែងនូវការកោតសរសើរសម្តេចតេជោដែលដឹកនាំកម្ពុជាមានការរីកចម្រើន។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម Meeks បានគោរពសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងកិច្ចប្រជុំអាយប៉ាជាពិសេសនៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។

ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបាន បន្ថែមថា ឯកឧត្តមបានសង្កេតឃើញកម្ពុជាបានដឹកនាំកិច្ចប្រជុំខាងលើ បានយ៉ាងជោគជ័យ ដែលសបញ្ចាំងនូវភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច។

ឯកឧត្តមបន្តថា ដំណើររបស់ឯកឧត្តមមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាយប៉ានៅពេលនេះ គឺដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធរបស់ឯកឧត្តមប្រធានាធិបតីចូលបៃដិន តាមរយៈការអញ្ជើញមករបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនិងតាមរយៈការមកចូលរួមប្រជុំអាយប៉ាដែលលោកជំទាវអនុប្រធានាធិបតីបានសំដែងការរីករាយយ៉ាងខ្លាំងហើយរូបឯកឧត្តម បានជួបសន្ទនាជាមួយសម្ដេចតេជោគឺជាការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះកម្ពុជានិងអាស៊ានដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកនិងទាំងផ្នែកនីតិប្បញ្ញាត្តិ និងផ្នែកនីតិប្រតិបត្តិ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះសហរដ្ឋអាមេរិកដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ានរៀបចំឲ្យមានកិច្ចប្រជុំកំពូល នៅសហរដ្ឋអាមេរិកផងនិងមកចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជាផង។មិនត្រឹមតែប៉ុណ្ណោះបានរៀបចំឲ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនិងរដ្ឋមន្ត្រីការពារជាតិចិននៅទីក្រុងសៀមរាបទៀតផង។

ពាក់ព័ន្ធទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានៅពេលនេះគឺល្អជាងពេលណាទាំងអស់សហរដ្ឋអាមេរិកនៅពេលនេះមានស្ថានទូតដ៏ល្អមួយដែលកន្លងមកមិនធ្លាប់មានហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញគឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺមានការកើនឡើងប្រមាណ ១៨% ជាមួយវត្តមានរបស់ក្រុមហ៊ុនFord និងក្រុមហ៊ុន GEដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm