ព្រៃវែង និង​កំពត​ឈ្នះ​មេដាយ​ច្រើនជាងគេ​លើ​កីឡាហែលទឹក​នៃ​កីឡា​ជាតិ និង​កីឡា​ជន​ពិការ​ជាតិ

2022/11/24 04:17:54 pm        314

​ហែលទឹក៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក្រោម​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​កម្ពុជា បានបញ្ចប់​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ ដោយ​ជោគជ័យ ក្រោយ​ដំណើរ​ការប្រកួត ៤​ថ្ងៃពីថ្ងៃ​ទី​២០-២៣ ខែវិច្ឆិកានៅ​អាង​ហែល​ទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ។​

​សម្រាប់​លទ្ធផល​នៃ​ការប្រកួត​កីឡាហែលទឹក​ (​មិន​ពិការភាព​) ក្នុងចំណោម ២៤​វិញ្ញាសាគឺ​អត្ត​ពលិកម​ក​ពី​ខេត្តព្រៃវែង ដណ្ដើមបាន​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៧ ប្រាក់ ៥ និង​សំរឹទ្ធ ២ ស្របពេល​ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយមាស ៤ ប្រាក់ ៥ និង​សំរឹទ្ធ ៣ និង​រាជធានី​ភ្នំពេញឈរ​លេខ​៣ ឈ្នះ​មេដាយមាស ៤ ប្រាក់ ១ និង​សំរឹទ្ធ ១។​ ​រីឯ​ខេត្តកណ្ដាលឈរ​លេខ​៤ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៤ គ្រា​ដែល​ខេត្តបាត់ដំបងឈរ​លេខ​៥ ឈ្នះ​មេដាយមាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ២។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​៦ ឈ្នះ​មេដាយមាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ៧ និង​ខេត្តកោះកុងឈ្នះ​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ ១។​

​ដោយឡែក​ការប្រកួត​កីឡា​ហែល​ជនពិការ​វិញ គឺ​ខេត្តកំពតដណ្ដើមបាន​មេដាយ​ច្រើនជាងគេក្នុងចំណោម ៩​វិញ្ញាសា ដោយ​ឈ្នះ​មេដាយមាស ៣ និង​ប្រាក់ ១ តាម​ពីក្រោយ​ដោយ​ខេត្តកំពង់ចាមឈ្នះ​មេដាយមាស ២ និង​សំរឹទ្ធ ៣។ ចំណែក​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ឆ្នាំងឈរ​លេខ​៣ និង​លេខ​៤ ឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធ ១ ដូចគ្នា។ ឯ​ខេត្តកណ្ដាលឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​ខេត្ត​កែបឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ១ ឈរ​លេខ​៦។​

​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត​កីឡា​ជាតិ និង​កីឡា​ជនពិការ​ជាតិឆ្នាំ​២០២២ ទោះបី​ការដឹកនាំ និង​រៀបចំ​ការប្រកួត​ផ្នែក​ជនពិការ​នៅមាន​ចំណុច​ខ្វះខាត តែ​ជារួម ទាំង​បច្ចេកទេស​ប្រកួតប្រជែង​របស់​កីឡាករ​-​កីឡាការិនីគឺមាន​លក្ខណៈ​ល្អប្រសើរ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់គឺ​ក្រុម​អត្ត​ពលិកម​ក​ពី​បណ្ដា​ខេត្ត ដណ្ដើមបាន​មេដាយ​ច្រើន​តែម្ដង។​ ​គួរ​បញ្ជាក់ថា មកទល់ពេលនេះមាន​កីឡា​មួយចំនួនបានបញ្ចប់​ការប្រកួត​ជា​បណ្ដើរៗ​ហើយ ខណៈ​កីឡា​មួយ​ចំ​នួ​យ​ធំនៅ​បន្ដ និង​ត្រៀម​ការប្រកួត​ជា​បន្ដបន្ទាប់​ទៀតរហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm