ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េ សម្រាប់ការនាំចេញ

2022/11/24 04:43:50 pm        290

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានរៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា-កូរ៉េ សម្រាប់ការនាំចេញក្រោម​វត្តមាន​របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Lee Hyuk-Sang លេខាទី១ តំណាងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត នៃ​សាធារណ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​។

សិក្ខាសាលានេះ មានសិក្ខាកាមអញ្ជើញចូលរួមជាច្រើននាក់ មកពីក្រុមហ៊ុន សហគ្រាស តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស និងតំណាងអ្នកនាំចេញផ្សេងៗទៀតសរុបប្រមាណជិត ២០០នាក់។ សិក្ខា​សាលានេះ រៀបចំឡើង​ក្នុង​គោល​បំណង​ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំ​ទូលាយ​អំពី​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន​ជ្រាប​អំពី​ការងារ​សំខាន់ៗ​ដែល​ប្រទេស​ទាំងពីរ​ឈាន​សម្រេច​បាន​ក្នុង​កិច្ច​ចរចា​លើ​ការងា​រនេះ និងឈានចូលជាធរមានជាផ្លូវការ។

សូមរម្លឹកថា ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ ត្រូវបាន​ផ្តួច​ផ្តើម​បង្កើត​ឡើង​ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋរបស់ ឯកឧត្តម Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលប្រមុខដឹកនាំ​ទាំងពីរ​បាន​ឯកភាព​គ្នា​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

យោងតាមការសិក្សារួម បានបង្ហាញថា ប្រទេសទាំងពីរ​នឹង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងជារួមកិច្ចព្រមព្រៀងនេះ នឹងក្លាយ​ជា​កាតាលីករ​ក្នុង​ការ​ជួយ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច និងនយោបាយបន្ថែមទៀត ព្រមទាំងបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគ និង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស និងវិស័យដទៃទៀតរវាងប្រទេសទាំងពីរ។

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm