ក្រសួងធម្មការ បើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្ម​សាសនា​នៅកម្ពុជា ឆ្នាំ២០២២

2022/11/24 06:43:13 pm        82

ភ្នំពេញ៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា អញ្ជើញ​បើក​សិក្ខា​សាលា​ ស្តីពីកិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២២ ក្រោម​ប្រធាន​បទ«សាសនិកចូលរួម ប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប»។

សិក្ខាសាលាខាងលើនេះ ប្រារព្ធឡើងនាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២២ និង​បាន​ការយាង និមន្ត និងអញ្ជើញចូលរួមជាកិតិ្តយសពីសំណាក់ សម្តេចអគ្គមហាសង្ឃរាជាធិបតី កិតិ្ត​ឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្ររះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃរាជ នៃគណៈធម្មយុតិ្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ​សាសនា​ឥស្លាម គ្រីស្ទសាសនា និងសាសនាផ្សេងៗ សរុបប្រមាណ២៧០អង្គ/នាក់។

បើតាមឯកឧត្តម ស៊ិន សុវណ្ណនិ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានឲ្យដឹងថា ក្រោយ​ថ្ងៃ​រំដោះ ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរស់រានឡើងវិញ ហើយរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះមានវិស័យសាសនា និងជំនឿផងដែរ។ ចាប់ផ្តើមដំបូង មាន​ព្រះសង្ឃ​ពុទ្ធ​សាសនិក​តែ ​៧អង្គប៉ុណ្ណោះ ហើយរហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មាន​វត្ត​អារាម ចំនួន៥,០៥៣វត្ត និងមានព្រះសង្ឃ សរុបចំនួន៧០,៨៥៣អង្គ។

ចំណែក​ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយ​បាន​ការអនុញ្ញាតពីឯកឧត្តម រដ្ឋមន្រី្ត លើកឡើងដែរថា ជាគោលការណ៍ដ៏សំខាន់ គោល​បំណង និងទិសដៅរបស់ក្រសួង គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​លើ​វិស័យ​សាសនា​ទាំងអស់ ដើម្បីឲ្យសុខដុមនីយកម្ម និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាង និង​អភិវឌ្ឍន៍​សង្គមជាតិរបស់យើងឲ្យបានល្អប្រសើរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាឯកឧត្តម ឈិត សុខុន រដ្ឋមន្រី្ត បានថ្លែងប្រគេន ជូននូវវិភាគទាន គន្លឹះ​ចំនួន ៤ ចំណុច ដល់អង្គសិក្ខាសាលាសម្រាប់ពិភាក្សានាគឺ៖ ១.សូមឲ្យមេដឹកនាំ និង​បរិស័ទ​គ្រប់​សាសនាទាំងអស់ គោរពដឹងគុណដ៏ជ្រាលជ្រៅ និងគាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​ដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែ​ល​បាន​ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយសុខសន្តិភាព និងជំរុញ​ឲ្យ​មាន​សុខដុមនីយកម្ម​សាសនានៅកម្ពុជា។ ២.សូមឲ្យបន្តចូលរួមថែរក្សាការពារ សន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាតិ លើគ្រប់វិស័ យ ដែលកំពុងមានពេញបរិបូរណ៍ ឲ្យគង់វង្ស។ ៣.សូមឲ្យគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដែលមាន ៦ចំណុច និង៤.សូមឲ្យស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ច របស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបគ្រប់មជ្ឈដ្ឋាន ជាពិសេសបរិស័ទ​ជា​យុវជន គប្បីខិតខំកែច្នៃចំណេះដឹងជំនាញដែលខ្លួនមាន ទៅជាផលប្រយោជន៍ ដែលសុចរិត ប្រកប​ដោយភាពរីកចម្រើន ជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង និងមិន ធ្វើឲ្យខ្លួនធ្លាក់​ក្នុង​ក្តី​វិនាស ដោយអំពើឧក្រិដ្ឋ ដែលអូសទាញដោយជនល្មើស៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm