រដ្ឋាភិបាល ដាក់ចេញ​គោលនយោបាយថ្មីៗ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព

2022/11/24 07:33:57 pm        271

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាថា ការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព​និង​បរិយាបន្ន ទាមទារឱ្យមានការដោះស្រាយ គឺមិនត្រឹមតែបញ្ហានៅដក់សល់ពីវិបត្តិកូវីដ-១៩ តែ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាប្រឈមថ្មីៗ​ដែលកំពុងកើតមាន ដើម្បីស្វែងរកវិធីសាស្ត្រ​ដែល​ល្អបំផុត​ ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើង​ក្នុង​ពិធីបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំលើកទី៩ ស្តីពី "ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ​និង​ភាពធន់ក្រោយកូវីដ-១៩ នៅថ្ងៃទី ២៤ ​ខែវិច្ឆិកា ​ឆ្នាំ ២០២២ ​នេះថា សន្និសីទម៉ាក្រូសេដ្ឋកិច្ច​ដែលរៀបចំ​នៅពេលនេះ បានផ្ដោតលើ “បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍​សហគ្រាស​ធុនតូច និងមធ្យមនៅកម្ពុជា” នៅពេលនោះលទ្ធផលស្រាវជ្រាវ ​និងអនុសាសន៍ជាច្រើនត្រូវបានផ្ដល់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច ​និងមធ្យមក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ស្របពេល​ដែលសក្តានុពលរបស់វិស័យនេះក្នុងការជួយស្ដារកំណើនឡើងវិញ ក៏ត្រូវបានលើកយក​មកពិភាក្សាផងដែរ។

លោកជំទាវ បន្តថា បច្ចុប្បន្ននេះ ​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតតិចតួចបំផុត និងមិន​មាន​អ្វីគួរឱ្យព្រួយបារម្ភទៀតនោះទេ ​ដែលការណ៍នេះ បានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ច​ក្នុង​វិស័យចម្បងៗ បន្តងើបឡើងវិញជាលំដាប់។

ដើម្បីប្រមូលធាតុចូលសម្រាប់ពិចារណាក្នុងការដាក់ចេញគោលនយោបាយថ្មីៗបន្ថែមទៀត នៅ​ក្នុង​បរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងបន្តងើបឡើង និងដើម្បីបន្តសាបព្រោះវប្បធម៌ស្រាវជ្រាវ​ឱ្យកាន់​តែទូលំទូលាយបន្ថែមទៀត​ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសយកប្រធានបទស្រាវជ្រាវ ស្តីពី "ដំណើរឆ្ពោះទៅ​កាន់ការស្ដារឡើងវិញ ​និងភាពធន់ក្រោយកូវីដ-១៩” ​សម្រាប់ឆ្នាំ២០២២នេះ។

លោកជំទាវ បន្តថា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ​ប្រកបដោយចីរភាពនិងបរិយាបន្ន ទាមទារឱ្យ​មាន​ការដោះស្រាយមិនត្រឹមតែបញ្ហានៅដក់សល់ពីវិបត្តិកូវីដ-១៩​ តែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំង​បញ្ហា​ប្រឈមថ្មីៗ ដែលកំពុងកើតមានដូចជា ​បញ្ហាអតិផរណាខ្ពស់ ការថមថយកំណើនសេដ្ឋកិច្ចពិភព​លោក ​និងការប្រែប្រួលអាកាសធាតុជាដើម។

ជាមួយនឹងបញ្ហាប្រឈមដែលមានលក្ខណៈជាពហុវិស័យបែបនេះ ធនាគារជាតិនៃកម្ពុជា បាន​បង្កើតវេទិកាពិភាក្សា ដើម្បីប្រមូលមតិយោបល់ពីគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ក៏ដូចជាដើម្បី​ចែករំលែក​បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ​គឺមានភាពចាំបាច់ជាទីបំផុត ដើម្បីស្វែងវិធីសាស្ត្រ​ដែលល្អបំផុត ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm