សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅភ្នំពេញនិងខេត្តព្រះសីហនុ នឹងជំរុញគុណភាពការផ្តល់សេវាទេសចរណ៍

2022/11/24 07:41:33 pm        562

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបើកការដ្ឋានសាងសង់​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ចំនួន២ទីតាំង ​នៅរាជធានីភ្នំពេញ ​និងនៅខេត្តព្រះសីហនុ ហើយការសាងសង់​សាលានេះ នឹងបង្កើតបាននូវអ្នកជំនាញក្នុងវិស័យទេសចរណ៍កាន់តែច្រើន និងផ្តល់សេវាជូនភ្ញៀវទេសចរជាតិអន្តរជាតិប្រកបដោយគុណភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងថា នេះជាលើកដំបូងហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដើម្បីជម្រុញកូនខ្មែរ​ដែលមានកម្រិត​សិក្សាចាប់ពី​ថ្នាក់ទី៩ឡើងទៅ​ អាចចូលរៀនបង្កើតជំនាញ ​និងអាចឈានដល់ការបង្កើតមុខរបរ ក្នុងវិស័យ​ទេសចរណ៍ ព្រមទាំងជម្រុញផ្តល់សេវាកម្ម ក្នុងវិស័យទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ។

បើតាមបណ្តាសិស្សានុសិស្ស បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ក្នុងការចង់សិក្សាជំនាញនានា​នៅក្នុង​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដើម្បីបង្កើតមុខរបរ​ និងការងារធ្វើក្នុងវិស័យទេសចរណ៍ ដោយ​សារក្រោមម្លប់សន្តិភាពវិស័យទេសចរណ៍កម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេស​បំផុតនោះ នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះនឹងមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា តាមការគ្រោងសាលាជាតិ​វិជ្ជាជីវៈទេស​ចរណ៍​សង់​នឹងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ​០៤ផ្នែក សំខាន់ៗរួមមាន៖ (១)ជំនាញផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ និង(៤)ផ្នែកសេវាកម្មទេសចរណ៍ និងផ្តល់កម្រិតគុណវុឌ្ឍ​វិជ្ជាជីវៈចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀន​រយៈពេល​២ឆ្នាំ​ ហើយសាលានេះក៏ជាមជ្ឈមណ្ឌលវាយតម្លៃស្រប​តាមស្តង់ដាជាតិ ​និងអាស៊ាន។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា សាលាជាតិទាំង២ទីតាំងនេះ គ្រោងនឹងចំណាយរយៈពេល​សាងសង់​ចំនួន១៥ខែ ​គ្រោងបើកដំណើរការនៅឆ្នាំ២០២៤ ​ដោយចំណាយថវិការាជរដ្ឋាភិបាលសរុប ​២៦,៥ លាន​ដុល្លាអាមេរិក ក្នុងនោះថវិកាជំនួយពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍AFD ប្រមាណ ១២លានដុល្លាអាមេរិក ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        78
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm