មនុស្ស​ម្នាក់​ស្លាប់ និងជាង ២០នាក់​របួស​ក្នុង​ការ​បំផ្ទុះ ២លើក​នៅ​ទីក្រុង​ហ្សេរុយសាឡឹម

2022/11/24 09:31:44 pm        697

​អ៊ីស្រាអែល៖ នគរបាល​​អ៊ីស្រាអែល​និយាយថា ការផ្ទុះ​ ២លើក​ដាច់ដោយឡែក​ពីគ្នា​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ​បណ្តាល​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ស្លាប់ និង​រងរបួស​ជាង ២០​នាក់​។ គ្មាន​ក្រុម​ណា​អះអាង​ទទួលខុសត្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុម​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន Hamas បានចេញ​សេចក្តីថ្លែងការណ៍​សាទរ​ការ​បំផ្ទុះ​នេះ​។

ការផ្ទុះ​លើកដំបូង​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នៅ​ចំណតរថយន្ត​ក្រុង​មួយកន្លែង ​ក្នុង​តំបន់​ដែលមាន​ប្រជាជន​អ៊ីស្រា​អែល​ជាច្រើន​រស់នៅ​។ ​ការផ្ទុះ​លើក​ទី​២ ត្រូវបាន​បំផ្ទុះ​នៅ​ ៣០​នាទី​ក្រោយពី​ការ​បំផ្ទុះ​លើក​ទី​១ នៅ​ផ្នែក​ផ្សេង​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​។ សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា គ្រឿងផ្ទុះ​នោះ​មាន​ផ្ទុក​ដោយ​ដែកគោល និង​វត្ថុ​ផ្សេងៗ​ទៀត​។ ក្រុម Hamas បានចាត់ទុក​អ្វីដែល​បានកើត​ឡើង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ថា ​ជា​លទ្ធផល​នៃ​ការចូល​គ្រប់គ្រង​របស់​អ៊ីស្រាអែល​។

ការវាយប្រហារ​ដោយ​គ្រាប់បែក​បានក្លាយ​ជា​រឿង​ដ៏​កម្រ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅពេលដែល​កិច្ចពិភាក្សា​ចម្រុះ​ កំពុងដំណើរការ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ដើម្បី​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី១​ ខែវិច្ឆិកា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល
2026/08/18 09:01:25 pm        192
កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm        201
ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm        261

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm