ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​រិះគន់​ការលើកឡើង​របស់​កូរ៉េខាងត្បូង​ចំពោះ​ការដាក់ទណ្ឌកម្ម​បន្ថែម​

2022/11/24 10:20:26 pm        811

​កូរ៉េខាងជើង៖ ប្អូនស្រី​របស់​មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង Kim Jong Un បាន​រិះគន់​កូរ៉េខាងត្បូង​ខ្លាំង​ៗ​ចំពោះ​ការពិចារណា​ដាក់ទណ្ឌកម្ម ​ជា​ឯកតោភាគី​បន្ថែម​ទៀត​មក​លើ​ប្រទេស​កូរ៉េខាងជើង ដោយ​និយាយ​ថា ​ចំណាត់​ការ​បែបនេះ​នឹង​បន្ថែម​ប្រេង​លើ​កំហឹង​របស់​ទីក្រុង​ព្យុងយ៉ាង​។

សេចក្តីថ្លែងការណ៍​របស់​លោក​ស្រី Kim Yo Jong នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ការ​និយាយ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​។ អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​សេ​អ៊ូ​ល​កំពុង​ពិចារណា​ការ​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត ប្រសិន​បើ​កូរ៉េខាងជើង​បង្ក​បញ្ហា​ដូចជា​ការ​សាកល្បង​នុយក្លេអ៊ែរ​។​ លោក​​ស្រី Kim Yo Jong និយាយ​ថា ប្រសិន​បើ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នៅតែ​ជំនះ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម នោះ​កូរ៉េខាងជើង​នឹង​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​បែប​នេះ​មួយ​ពាន់​ដង​។ លោកស្រី​បាន​រិះគន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol ផង​ដែរ ដែល​លោក Yoon បាន​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយអាមេរិក​។​

​ដោយ​និយាយ​សំដៅ​ទៅលើ​អ្នក​កាន់​តំណែង​មុន​លោក Yoon លោកស្រី​និយាយ​ថា ទីក្រុង​សេ​អ៊ូ​ល​ពុំ​មែន​ជា​គោលដៅ​របស់​កូរ៉េខាងជើង​នោះ​ទេ នៅពេលដែល​លោក Moon Jae-in កាន់​តំណែង​។ លោក​ស្រី​និយាយថា ការដាក់ទណ្ឌកម្ម និង​សម្ពាធ​ខ្លាំង​ពី​សហរដ្ឋអាមេរិក ​និង​កូរ៉េខាងត្បូង​នឹង​ជំរុញ​ឱ្យ​មាន​អរិភាព​ និង​កំហឹង​ពី​សំណាក់​កូរ៉េខាងជើង​។ លោក​ស្រី Kim Yo Jong បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ ដោយ​ថ្កោលទោស​សហរដ្ឋអាមេរិក​ផង​ដែរ​។ អ្នក​ជំនាញ​កូរ៉េខាងត្បូង​និយាយ​ថា កូរ៉េខាងជើង​អាច​នឹង​បង្ក​បញ្ហា​បន្ថែម​ទៀត ខណៈ​អះអាង​ថា ​មាន​តម្រូវការ​ដើម្បី​ទប់ទល់​សម្ពាធ​ពី​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm