មន្រ្តីជំនាញរម្លឹកអ្នកបើកបរដឹកកម្មករទៅបំពេញការងារបង្កើនការប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់

2022/11/24 10:39:57 pm        73

ភ្នំពេញ ៖ ជាថ្មីម្តងទៀត ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ខែវិច្ឆិកានេះ បានក្រើនរម្លឹកដល់អ្នកបើកបរដឹកកម្មករទៅបំពេញការងារត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមវេជ្ជបណ្ឌិត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី“ការបណ្តុះបណ្តាល អំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា ដំណាក់កាលទី២” ដែលបានរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងក្រុមហ៊ុនសាជីវកម្មវីអេហ្វ (VF Corporation) ស្ថិតនៅសណ្ឋាគារហ៊ីម៉ាវ៉ារី (Himawari) រាជធានីភ្នំពេញ។

ឯកឧត្តមវេជ្ជបណ្ឌិតបន្តថា ការរៀបចំសិក្ខាសាលានេះ មានសារៈសំខាន់ណាស់ ដើម្បីជំរុញការយល់ដឹងបន្ថែមដល់អ្នកបើកបរ និងជាពិសេសការប្រើប្រាស់កម្មវិធីEco Safe Driving App។

​លោកស្រី មើរ៉ាម ស៊ីឌីក (Mirjam Sidik), នាយិការប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងថាដែរថា កម្មវិធី Eco Safe Driving App បង្កើតឡើងក្នុងបំណងធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកបើកបររថយន្តដឹកកម្មករ​និយោជិត​ក្នុងវិស័យកាត់ដេរ​សម្លៀកបំពាក់ និងផលិតស្បែកជើង កាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់មធ្យោបាយរថយន្តដឹកជញ្ជូន រួមប្រកបដោយសុវត្ថិភាពប្រសើរឡើង និងឱ្យមានការវាស់វែង នៃការសន្សំសំចៃប្រេងឱ្យបានត្រឹមត្រូវ និងលទ្ធផលលើ​ឥរិយាបថ​នៃការបើកបរ ដោយបានវាយតម្លៃតាមរយៈការវាស់វែងពីកម្មវិធី អេប (App)នេះ។

 កម្មវិធី Eco Safe Driving App តាមដានការបើកបរតាមរយៈការតភ្ជាប់ប្រព័ន្ធ (GPS) ដើម្បីប្រមូលនូវទិន្នន័យអំពីការប្រើប្រាស់ល្បឿន កុងទ័រល្បឿន និងបេ្រង ចម្ងាយផ្លូវនៃការធ្វើដំណើរ ការគត់ត្រាបរិមាណនៃការចាក់ប្រេងឥន្ធនៈ និងការប្រើប្រាស់ ឥរិយាបថប្រកបដោយ​សុវត្ថិភាពរបស់អ្នកបើកបរម្នាក់ៗទៅតាមតំបន់គោលដៅនីមួយៗ ដើម្បីធ្វើការកែលម្អ៕ អត្ថបទ៖ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm