រដ្ឋាភិបាលផ្ដល់ថវិកាស្ដារផ្លូវបេតុងជាង ១១គីឡូម៉ែត្រក្នុងស្រុកក្រូចឆ្មារ

2022/11/24 03:56:14 pm        491

ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទ ក្រាលបេតុង ០១ខ្សែប្រវែង ១១,៥០ គីឡូម៉ែត្រ ជាចំណងដៃថ្មីមួយដែលរាជរដ្ឋាភិបាលផ្ដល់ជូន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

ពិធីបើកការដ្ឋានស្ដារឡើងវិញផ្លូវជនបទនេះ បានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តខេត្តត្បូងឃ្មុំ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ តំណាងកងវិស្វកម្មក្រសួងការពារជាតិ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្ដម គង់ ភឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍​ជនបទ បានលើកឡើងថា ផ្លូវបេតុងដែលកំពុងជួសជុលស្ដារឡើងវិញនា​ពេល​នេះ មានប្រវែង ១១គីឡូម៉ែត្រ និង ៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ​ និងមានចិញ្ចើមប្រវែង ១ ម៉ែត្រ អមសងខាងផ្លូវ ​ដែលមានទីតាំងតភ្ជាប់ពីឃុំទ្រា​ រហូតទៅដល់ឃុំក្រូចឆ្មារ ត្រង់ចំណុចស្ពាន​ព្រែកតាឌួង​ ក្នុងភូមិសាស្រ្ដស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ​ដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ។

ឯកឧត្ដម គង់ ភឿន បានបន្តថា ​នៅឆ្នាំ២០១២ ផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលកៅស៊ូ ក្រោម​ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ​មានទទឹងប្រវែង ៥ ម៉ែត្រប៉ុណ្ណោះ ​មានស្ថានភាពតូចចង្អៀត មានចរាចរច្រើន ​រួមទាំងការដឹកជញ្ជូនលើសទម្ងន់​កម្រិតកំណត់ផងនោះ បានធ្វើឲ្យផ្លូវនេះទទួល​រងការខូចខាតជាខ្លាំង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងបាន​សុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ​ដែលមានគេហដ្ឋាន​ ឬធ្វើដំណើរលើផ្លូវនេះ អាច​នឹងជួបការលំបាក​ ឬហុយធូលីដីជាដើម​ នៅពេលផ្លូវនេះកំពុងស្ថាបនា ​ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ​ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរជាក់ជាមិនខាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានថ្លែងថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាលដែលមាន​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ​ដោយប្រើប្រាស់ថវិកាជាតិ និងត្រូវប្រើប្រាស់​រយៈពេលសាងសង់ ២៥ ខែ​ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ខែធ្នូ​ ឆ្នាំ២០២៤ ដោយ​ទទួល​កិច្ចសន្យាស្ដារឡើងវិញដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ក្រោម​អាណាប័ក​ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់​គោលបំណងគោល​នយោបាយ​អភិវឌ្ឍន៍ផ្លូវជនបទថា នៅឆ្នាំ២០៣០ ​គ្រប់ភូមិ ឃុំ ត្រូវបានតភ្ជាប់​និងមានផ្លូវប្រើប្រាស់​គ្រប់គ្រាន់ ​និងយ៉ាងហោចណាស់ក៏បាន ​៧៥% ដែរ ​នៅក្នុងភូមិទូទាំងប្រទេសមានផ្លូវប្រើប្រាស់​គ្រប់រដូវកាល។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួនេះក៏បានអំពាវនាវដល់បងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវសិទ្ធិរបស់ខ្លួន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣
2024/11/16 09:25:46 pm        1
បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm        1
មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣

2024/11/16 09:25:46 pm
​បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm
​មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»
2024/11/16 03:34:51 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ៣.៤៤៥នាក់
2024/11/16 01:21:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/14 09:40:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/09 11:00:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/16 10:51:28 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am