ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាសម្រេចជោគជ័យ ៣ចំណុច ពីកិច្ចប្រជុំសភាវ័យក្មេង

2022/11/24 07:01:20 pm        39

​ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានសម្រេចនូវជោគជ័យគោលការណ៍ចំនួន ៣ចំណុច នៅក្នុងកិច្ចប្រជុំក្រុមសភាវ័យក្មេង ខណៈកិច្ចប្រជុំនេះ ភាគីទាំងអស់ បានសិក្សាស្វែងយល់ពីគ្នា ទាំងនយោបាយ វប្បធម៌ និងសង្គម-សេដ្ឋកិច្ច ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សម្រាប់គោលការណ៍ទាំង៣ មានទី១. ការមើលឃើញនូវសក្តានុពលរបស់អាស៊ាន ការខិតខំស្វែងយល់ពីសក្តានុពលនេះ និងប្រឹងប្រែងទាំងអស់គ្នា ធ្វើយ៉ាងណាថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងនាំមកនូវវិបុលភាព ដែលជាកត្តាគន្លឹះ នៃការអភិវឌ្ឍជូនដល់សង្គមកម្ពុជា និងអាស៊ានទាំងមូល ។

ឯកឧត្តម បានបន្តថា ទី២. ការសម្រេចបាននូវការថែរក្សាទំនាក់ទំនងរវាងគ្នា ការគោរពគ្នា ការយោគយល់គ្នា ហើយការងារនេះ មិនត្រឹមធ្វើក្នុងកិច្ចប្រជុំក្រុមសភាវ័យក្មេង គឺមានកិច្ចសហការនៅលើវិស័យផ្សេងៗទៀត និងទី៣. គ្រប់មិត្តភក្តិទាំងអស់ បានរួមចំណែកពិគ្រោះយោបល់ ដោយមិនមានភាពតាន តឹង មានការរាប់អានគ្នា ហើយសម្រេចបាននូវសេចក្តីសម្រេច រួមទាំងបានស្ដាប់នូវសមាជិកសភា ជាអ្នកសង្កេតការណ៍ មានប្រទេសអាស៊ែបៃហ្សង់ កាណាដា កូរ៉េខាងត្បូង រុស្ស៊ី និងអ៊ុយក្រែន។

​​ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ការបង្កើតនូវសភាវ័យក្មេងនេះ មានន័យថា អាស៊ាន បានយកចិត្តទុកដាក់លើតួនាទី និងសំឡេងរបស់ប្រជាជនវ័យក្មេង នៅក្នុងក្រខណ្ឌនៃប្រទេសទាំងអស់ និងសហគមន៍អាស៊ានទាំងមូល៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ពលរដ្ឋក្នុងខេត្តបាត់ដំបងជាង ៣ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី​ជាចំនួន​ដ៏ច្រើនលើស​ផែនការ​គ្រោងទុក
2022/12/07 10:17:34 am        1
ជប៉ុន៖ បើមិនមានកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទេនោះ ស្ថានភាពនៅមីយ៉ាន់ម៉ាអាចកាន់តែអាក្រក់ខ្លាំង
2022/12/06 06:22:30 pm        1
កម្ពុជា និងជប៉ុន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលនឹងត្រូវលើកកម្ពស់ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣
2022/12/06 05:38:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CAMSOC ​ជំរុញ​ការត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ មុនពេល ១០០​ថ្ងៃ​នៃ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/12/07 10:30:13 am
​ពលរដ្ឋក្នុងខេត្តបាត់ដំបងជាង ៣ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី​ជាចំនួន​ដ៏ច្រើនលើស​ផែនការ​គ្រោងទុក
2022/12/07 10:17:34 am
​គោព្រៃ​កម្ពុជាចាប់ផ្ដើម​ហ្វឹកហាត់​ត្រៀម​ជួប​ម៉ាឡេស៊ី និង​លេង​ពាន​ AFF Mitsubishi Electric Cup 2022
2022/12/07 10:11:40 am
​សហភាពអឺរ៉ុប ផ្អាកការបោះឆ្នោតលើកញ្ចប់ជំនួយអ៊ុយក្រែន បន្ទាប់ពីរដ្ឋជាសមាជិក​មួយបាន​បដិសេធ
2022/12/07 09:51:03 am
​មនុស្ស ៧នាក់ស្លាប់ និង១៥នាក់ រងរបួសក្នុងការបំផ្ទុះគ្រាប់បែក នៅប្រទេសអាហ្វហ្គានីស្ថាន
2022/12/07 09:15:30 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2022/12/07 02:00:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2022/12/05 07:35:05 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2022/12/02 10:38:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2022/12/06 06:40:20 pm
​កម្ពុជារកឃើញអូមីក្រុងបំប្លែងថ្មី ប្រភេទ BA4 និង BA5 មានលទ្ធភាពឆ្លងលឿន
2022/12/06 05:26:58 pm

ព័ត៌មានវីដេអូ

​រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am
សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្សកុំវាយតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ
2022/05/03 05:09:51 am
ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា គ្រូបង្រៀនជាអ្នកដែលសម្បូរទៅដោយគំនិត ចំណេះ និងគុណធម៌ខ្ពស់
2022/04/27 06:10:36 pm