ខួប១៧ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌អរូបី នៃ​មនុស្សជាតិ​របស់អង្គការយូណេស្កូ

2022/11/25 05:17:06 pm        577

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួប១៧ឆ្នាំ នៃការដាក់​បញ្ចូល​ល្ខោន​ស្រមោល​ស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ២៥ វិចិ្ឆកា ២០០៥-២៥ វិចិ្ឆកា ២០២២។

សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និង​បាន​ដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបី​របស់​មនុស្ស​ជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ នេះជាមោទនភាពជាតិមួយ ដ៏ត្រចះ​ត្រចង់​មិន​អាច​កាត់​ថ្លៃបាន។

បើតាមលោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន ថា ថ្ងៃនេះពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ប្រជាជាតិ​យើង ដែលជាប្រទេសមួយសម្បូរទៅដោយវប្បធម៌ ហើយថ្ងៃនេះជាខួប លើកទី១៧ នៃ​ការ​ដាក់​បញ្ចូលល្ខោនស្រមោលស្បែកធំ ដែលបានចុះក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌអរូបី នៃ​មនុស្ស​ជា​​តិ​របស់អង្គការ យូណេស្កូ នេះជាកិតិ្តយសមួយដ៏ធំធេង ក្នុងនាមជាប្រជាជនខ្មែរ ហើយក្នុង​នាម​ក្រសួង​វប្បធម៌ ជាពិសេសរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាក់សម្បតិ្តបេតិកភណ្ឌ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ។

ចំណែកលោកសាស្រ្តាចារ្យ សេង សំអាន ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏​បាន​រំលឹក​ឡើងវិញថា ល្ខោនស្រមោលស្បែកធំ ជាមរតកអរូបីរបស់ប្រជាជនកម្ពុជា តាំងពី​បុរាណកាល​មក​ ជាពិសេសសម័យអង្គរ មហារុងរឿង។ ល្ខោនស្រមោលស្បែកធំ ជាប្រភេទល្ខោនសក្ការ។

ជាចុងក្រោយលោក ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បញ្ជាក់ថា មែន​ទែន​ទៅ​យុវជន ភាគីច្រើនបានគាំទ្រគ្រប់ទម្រង់សិល្បៈ ប៉ុន្តែសុំឲ្យពួក​គាត់​គាំទ្រ​ឲ្យបា​ន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត។ ព្រោះថាសិល្បៈវប្បធម៌ ដើរទៅមុខ និងរីកចម្រើនបាន មិនអាច​កាត់​ផ្តាច់​ពី​ទស្សនិក​ជន​បាននោះទេ ជាពិសេសគឺយុវជនតែម្តង។ ដូច្នេះយុវជន​ត្រូវ​ងាក​មក​គាំទ្រ​សិល្បៈ​វប្បធម៌​របស់​ខ្លួន ចំនុចសំខាន់គឺវប្បធម៌យើង ជាតិយើង គ្មានអ្នកណាគាំទ្រ ក្រៅ​ពី​ខ្លួន​យើង​នោះ​ទេ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm