អភិបាលខេត្តកំពង់ឆ្នាំង៖ ក្រុមការងាររបស់រដ្ឋាភិបាល កំពុងពិនិត្យផ្ទៀងផ្ទាត់ កាត់ឆ្វៀលដី តំបន់២មកតំបន់១ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ

2022/11/25 05:36:30 pm        638

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងតំបន់២ នឹង​ត្រូវ​កាត់​ឆ្វៀល​ជូន​ពួក​គាត់ ដើម្បីអោយមានកម្មសិទ្ធិដីធ្លីនៅក្នុងដៃ ដែលមកដល់ពេលនេះ ក្រុមការងារថ្នាក់ជាតិ ថ្នាក់​ខេត្ត-ស្រុក-ឃុំ កំពុងធ្វើការងារនេះយ៉ាងមមាញឹក។ ក្រោយ​ពីផ្ទៀងផ្ទាត់​ព្រំប្រទល់​ត្រូវ​ហើយ​នោះ ក្រុមការងារ នឹងចេញប័ណ្ណកម្មសិទ្ធិជូន តាមគោលការណ៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានអោយដឹងថា យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តស្រុកឃុំ ធ្វើការពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដីលំនៅដ្ឋានប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់២ ដែល​ក្នុង​នោះ​មាន​ស្រុក​កំពង់ត្រឡាច ស្រុកជលគីរី ស្រុកកំពង់លែង ស្រុករលាប្អៀរ ក្រុងកំពង់ឆ្នាំង និងស្រុក​បរិបូណ៌ ដើម្បីកាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់តែម្តង។ ផ្ទៃដី​ជាង​១០​ម៉ីន​ហិកតា ត្រូវបាន និងកំពុងផ្ទៀងផ្ទាត់ព្រំប្រទល់ដី កាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ ឲ្យ​ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់២ បានប្រើប្រាស់ជាកម្មសិទ្ធិ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ន រដ្ឋបាលខេត្តរួមជាមួយរដ្ឋបាលស្រុកឃុំ មន្ទីរជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និង​គោរព​ស្នើ​សុំការ​កែ​សម្រួល​ផ្ទៃដី​ក្នុង​តំបន់២​ ដែល​ប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បី​ស្នើ​សុំ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ចេញ​ពី​តំបន់​២​មក​តំបន់​១ ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែង ឬផ្ទេរមរតកបាន។ ក្រុមការងារបាន និង​កំពុង​ធ្វើ​យ៉ាង​យកចិត្តទុកដាក់ មានតម្លាភាពត្រឹមត្រូវ មិនអោយមានភាពលម្អៀងឡើយ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm