សហភាព​អឺរ៉ុប​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី​៩​ ដាក់​លើ​រុស្ស៊ី​

2022/11/25 05:47:41 pm        670

​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​សហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​កំពុង​ត្រៀម​កញ្ចប់​ទណ្ឌកម្ម​ទី​៩ ដាក់​លើ​រុស្ស៊ី។​ ​

នៅ​ក្នុង​សុន្ទរកថាអំឡុង​ដំណើរ​ទស្សនកិច្ចរបស់​លោក​ស្រី​ទៅកាន់​រដ្ឋធានី Helsinki របស់​ប្រទេស​ហ្វាំ​ង​ឡង់ លោកស្រី Leyen បាន​និយាយ​ថា យើង​កំពុង​ប្រឹងប្រែង​ណាស់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​សង្គ្រាម​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​។ ​លោកស្រី​បាន​បន្ថែម​ថា សហភាព​អឺរ៉ុបរួម​ជាមួយ​ប្រទេស​ជា​សមាជិក G7 និង​ដៃ​គូរ​សំខាន់ៗ​ផ្សេងទៀតនឹង​អនុម័ត​ឆាប់ៗ​លើ​ការកំណត់​តម្លៃ​ជាស​កល​លើ​ប្រេង​របស់​រុស្ស៊ី។ ដោយ​បន្ថែមថា ​យើង​នឹងមិន​សម្រាក​ទេ រហូត​ទាល់តែ​អ៊ុយ​ក្រែ​ន​ឈ្នះ​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង​សង្គ្រាម​ខុសច្បាប់ ​និង​ឃោរឃៅ​របស់លោក​។

ដោយ​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ចំពោះ​ការពិត​ដែលថា​ ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​នបាន​អត់ធ្មត់​រស់នៅក្នុង​ស្ថានភាព​ដ៏​លំបាក ព្រោះតែ​ការវាយប្រហារ​របស់​រុស្ស៊ីលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ ដែល​បណ្ដាល​ឲ្យ​គ្មាន​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​ធ្ងន់ធ្ងរ លោកស្រី Leyen លើកឡើងថា ​លោក Putin ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។ ​លោកស្រី​ថា ទារក ឪពុក​ម្ដាយ និង​ជីដូន​ជីតា​របស់​ពួកគេ​កំពុង​រងា​នៅ​ក្នុង​ភាព​ងងឹត ហើយ​ខ្ញុំ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការវាយប្រហារ​ដ៏​ឃោរឃៅ​នេះ។ ប៉ុន្តែ​ខ្ញុំ​ក៏បាន​ដឹង​ដែរ​ថា មិត្ត​ភ័ក្ត្រ​ដ៏​ច្រើន​របស់​អ៊ុយ​ក្រែ​ននឹង​ពុះពារ​ឆ្លង​ផុត​សោកនាដកម្ម​នេះ ពួកគេ​មាន​សមត្ថភាព​ខ្លាំងក្លា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        147
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm