ប្រមុខ​សិទ្ធិមនុស្ស ​UN និយាយថា​ វិបត្តិ​ពេញបន្ទុក​កំពុង​បន្ត​នៅ​អ៊ីរ៉ង់ ខណៈ​ការបង្ក្រាប​លើ​ក្រុម​បាតុករ​

2022/11/25 06:17:43 pm        629

​អ៊ីរ៉ង់៖ យោងតាម​ប្រមុខ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោក Volker Turk ប្រទេស​អ៊ីរ៉ង់​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សិទ្ធិមនុស្ស​ពេញបន្ទុក ខណៈ​ក្រុម​អាជ្ញាធរ​បាន​បង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង​នឹង​របប​នេះ។

​លោក Turk បាន​អំពាវនាវ​ឲ្យ​មានដំណើរ​ការស៊ើបអង្កេត​ប្រកបដោយ​ឯករាជ្យ មិន​លម្អៀង និង​តម្លាភាពក្នុងករណី​រំលោភសិទ្ធិ​មនុស្សក្នុងប្រទេស​អ៊ីរ៉ង់ អំឡុង​សម័យប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិកាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះបាន​គ្របដណ្ដប់ ​ដោយ​រលក​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាលបង្កឡើង​ដោយសារ​ការស្លាប់​ស្ត្រី​វ័យក្មេង​ជនជាតិ​ឃឺ​ដ​អ៊ីរ៉ង់​វ័យ ​២២​ឆ្នាំ នាង Mahsa Amini ដែល​ត្រូវ​​បាន​ឃាត់ខ្លួន​ដោយ​នគរបាល​សីលធម៌​កាលពី​ខែកញ្ញា ​ពីបទប្រើ​ក្រណាត់​គ្រប​ក្បាល​ពុំបាន​ត្រឹមត្រូវ​។

​លោក Turk បាន​ប្រាប់​រដ្ឋ​ជា​សមាជិក​ក្រុមប្រឹក្សា​ ៤៧​ប្រទេសក្នុង​ទីក្រុង​ហ្សឺ​ណែវថា កងកម្លាំង​សន្តិសុខ​ត្រូវបាន​រាយការណ៍​ថា​ បាន​ឆ្លើយតប​ការតវ៉ា​ដោយ​ការប្រើ​អាវុធ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​គ្មាន​អាវុធ​ក្នុង​ដៃ និង​ក្រុម​អ្នក​ឈរ​មើល​ហេតុការណ៍​ដែល​ពុំបាន​បង្ក​ការ​គំរាម​អ្វី​សោះ​។ ​យោងតាម​លោក Turk មនុស្ស​ជាង​ ១៤.០០០​នាក់រួមទាំង​កុមារត្រូវបាន​ចាប់ខ្លួនពាក់ព័ន្ធ​នឹង​ការតវ៉ា​។ លោ​កថា​ បច្ចុប្បន្នមនុស្ស​យ៉ាងហោចណាស់​ ១២​នាក់ប្រឈម​ការ​កាត់ទោស​ប្រហារជីវិត និង ​៦​នាក់បាន​ទទួលទោស​ប្រហារជីវិត​រួចទៅហើយ​។ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយថា មនុស្ស​យ៉ាងហោចណាស់ ៣២៦​នាក់​បាន​ស្លាប់ក្នុងការ​តវ៉ា​នៅ​អ៊ីរ៉ង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        120
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm